Neymar ​ថា​រដូវ​កាល​ក្រោយ ខ្លួន​នឹង​បាន​លេង​ជាមួយ Messi ​វិញ​

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​អះអាង​ថា​នៅ​រដូវ​កាល​ក្រោយ​នេះ រូបគេ​នឹង​ទទួល​បាន​ឱកាស​លេង​ជាមួយ​កីឡាករ​ Lionel Messi ​វិញ​ហើយ ​ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ថា​លេង​នៅ​ទី​ណា​ឡើយ។

​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម Manchester United ​ក្នុង​លទ្ធផល ៣-១។ ​ដោយ​ក្នុង​ចំណោម​៣​គ្រាប់​នោះ ​មាន​ខ្សែ​ប្រយុទ្ធ Neymar ​រក​បាន​ដល់​ទៅ​២​គ្រាប់​ម្នាក់​ឯង។ ​ទទួល​បាន​៣​ពិន្ទុ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម PSG ​មាន​សង្ឃឹម​ក្នុង​ការ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​វិញ​ហើយ។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​កីឡាករ​ប្រេស៊ីល​រូប​នេះ បាន​និយាយ​ថា​រូបគេ​នៅ​រដូវ​កាល​ក្រោយ​នេះ​ចង់​លេង​ជាមួយ​កីឡាករ Lionel Messi ​វិញ។ ​ការ​អះអាង​បែប​នេះ ដោយសារ​តែ​រូបគេ​រូបគេ​ចង់​លេង​ជាមួយ​កីឡាករ​ល្អ​បំផុត​លើ​លោក​នេះ​ម្ដង​ទៀត​នៅ​លើ​ទីលាន។ តែ​សាមី​ខ្លួន​មិន​បាន​បញ្ជាក់​ច្បាស់​ថា​ការ​ចង់​លេង​ជា​លើក​ទី​២​នេះ នៅ​ក្រុម Barcelona ​ឬ​នៅ PSG ​នោះ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT