ក្រុម PSG នឹងត្រូវទៅសួរសុខទុក្ខក្រុមបិសាចក្រហម Manchester United នៅម៉ោង៣រំលងអាធ្រាត្រនេះ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ។
សម្រាប់ការប្រកួតនេះ ក្រុម PSG ត្រូវការជ័យជម្នះជាចាំបាច់ ព្រោះថាពួកគេកំពុងស្តិតនៅលេខ២ក្នុងពូល ហើយកន្លែងនេះនៅមិនទាន់មានសុវត្ថិភាពនៅឡើយទេ។ ស្របពេលក្រុម Man Utd ដែលនៅកំពូលតារាងនោះ គឺមាន៩ពិន្ទុ លើសក្រុម PSG ៣ពិន្ទុទៅហើយ។
លោក Thomas Tuchel អ្នកចាត់ការក្រុម PSG បានអះអាងមុនការប្រកួតថា៖ “Man Utd ជាក្រុមល្អមួយ ដូចដែលគេបានបង្ហាញយើងនៅប្រកួតទី១។ មានកីឡាករ២នាក់ដែលនឹងធ្វើឱ្យក្រុម PSG ពិបាក គឺ Bruno និង Rashford ។ ពួកគេជាកីឡាករពោរពេញដោយទេពកោសល្យ”៕
ប្រភព៖ Manchestereveningnews