គ្រូ Liverpool ​ប្រាប់​ហេតុផល​ដាក់​អ្នកចាំទី​ដៃ​ទី​៣​យប់មិញ

ក្រុម Liverpool ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Ajax ​នៅ​យប់មិញ​នេះ គឺ​ប្រើប្រាស់​អ្នក​ចាំទី​ដៃ ទី​៣​ឱ្យ​ចាប់​ប៉ុណ្ណោះ ដោយសារ​តែ Alisson ​របួស​។Caoimhin Kelleher ​វ័យ​២២​ឆ្នាំ​គឺ​ជា​អ្នក​ចាំទី​ដៃ​ទី​៣​របស់​ក្រុម Liverpool ។ ​

នៅ​យប់មិញ​នេះ រូបគេ​ទទួល​បាន​ឱកាស​ល្អ ​បាន​ចូល​លេង​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ទល់​ក្រុម Ajax ​និង​បាន​រារាំង​ការ​ស៊ុត​ជា​ច្រើន​ជើង​ផង​ដែរ។ ​កីឡាករ​វ័យ​២២​ឆ្នាំ​នេះ ​ទទួល​បាន​ទំនុក​ចិត្ត​ខ្ពស់​ណាស់ ​ព្រោះ​លោក Klopp ​បាន​ហៅ​រូបគេ​ឱ្យ​លេង ​ដោយ​មិន​ប្រើ​អ្នក​ចាំទី​ដៃ​ទី​២ ​Adrian ​នោះ​ទេ។

​លោក Klopp ​បាន​ពន្យល់​ការ​ប្រើប្រាស់​អ្នក​ចាំទី​ដៃ​ទី​៣​ខាង​លើ​នេះ​ថា​៖ “គាត់​កំពុង​ឡើង ឡើង ឡើង​ខ្លាំង​មែនទែន។ ​វា​ជា​ការ​សម្រេច​ចិត្ត​ពិបាក​មួយ​ដែល​ប្រើប្រាស់​អ្នក​ចាំទី​ដៃ​ទី​២ ​មក​យក​ដៃ​ទី​២ ប៉ុន្តែ​គាត់​ពិត​ជា​ឡើង​មែន។ ​គាត់​ពិត​ជា​អ្នក​ចាំទី​ល្អ​ម្នាក់​សម្រាប់​ក្រុម Liverpool ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT