មួយ​គ្រាប់​របស់ Jones យប់​មិញ ចារ​ឈ្មោះ​ជា​បុគ្គល​ទី ៣ នៅ​កំណត់ត្រា​មួយ​ឲ្យ Liverpool

Liverpool បាន​យក​ឈ្នះ Ajax ក្នុង​លទ្ធផល ១-០ សម្រេច​យក​បាន ៣ ពិន្ទុ​វ៉ា​ដាច់​គេ​ក្នុង​ពូល ហើយ​មាន​កៅអី​ឆ្ពោះ​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។ វា​ជា​ការ​សម្រេច​ទី ដោយ​កីឡាករ​វ័យ​ក្មេង Curtis Jones ដែល​លេង​នៅ​តំណែង​បម្រើ​ស្លាប។

មួយ​គ្រាប់​របស់ Jones នៅ​នាទី ៥៨ នោះ បាន​រុញ​ឲ្យ​ឈ្មោះ​របស់​គេ​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​លំដាប់​ទី ៣ នៅ​ហង្ស​ដែល​អាច​រក​បាន​គ្រាប់​បាល់​ក្នុង​ព្រឹត្តិការណ៍ UEFA Champions League ពោល​គិត​ត្រឹម​យប់​មិញ​គឺ​មាន​អាយុ ១៩ ឆ្នាំ និង ៣០៦ ​ថ្ងៃ។

កំណត់ត្រា​ចាស់​នេះ គ្រង​ដោយ​បុគ្គល​ ២ រូប​ផ្សេង​ទៀត កន្លង​មាន​ដូច​​ជា David N’Gog នៅ​អាយុ ១៩ ឆ្នាំ និង ២៥២ ​ថ្ងៃ ហើយ​ខ្សែ​ការពារ​ស្លាប Trent Alexander-Arnold ឈរ​លេខ ១ មាន​អាយុ ១៩ ឆ្នាំ និង ១០ ​ថ្ងៃ។

បញ្ជាក់​ថា​នៅ​យប់​មិញ​យុវជន​ជើង​ក្រោយ បាន​មក​ចូលរួម​ជួយ Liverpool ច្រើន ហើយ​វា​ក៏​ជា​លើក​ដំបូង​ដែល Neco Williams បាន Assist បាល់​ឲ្យ Curtis Jones ពោល​ជា​ការ​សហការ​គ្នា​សម្រេច​ទី​ឲ្យ​ហង្ស​បាន​យ៉ាង​ល្អ​ផង​ដែរ៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT