Klopp ​ថា​ឈ្នះ Ajax ​យប់មិញ ​ពិត​ជា​ការ​ប្រកួត​ធំ​បំផុត​មួយ​របស់​​លោក​

​ក្រុម Liverpool ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ UEFA Champions League ​ហើយ ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Ajax ​ក្នុង​លទ្ធផល ​១-០ ​នៅ​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Liverpool ​មាន​កីឡាករ​របួស​ច្រើន​មែនទែន ​ដោយ​សូម្បី​តែ Alisson ​ដែល​ជា​អ្នក​ចាំទី​នោះ​ក៏​មិន​មាន​ឈ្មោះ​លេង​ដែរ ក្រោយ​មាន​បញ្ហា​របួស​បន្តិចបន្ដួច។ ​ដោយសារ​តែ​កីឡាករ​សំខាន់​របួស​ច្រើន ​ហើយ​នៅ​តែ​អាច​យក​ឈ្នះ​បាន​នេះ ​ទើប​បាន​ជា​លោក Klopp ​ពេញ​ចិត្ត​ជាមួយ​ការ​ប្រកួត​យក Ajax ​នេះ​មែនទែន។

​អ្នក​ចាត់​ការ​ខាង​លើ​បាន​និយាយ​ថា​៖ “គ្មាន​វត្តមាន​អ្នក​គាំទ្រ ​វា​ជា​ការ​ប្រកួត​ទទួល​បាន​ជ័យជម្នះ​សំខាន់​បំផុត​មួយ។ ​វា​ពិបាក​ណាស់​នៅ​ពេល​កីឡាករ​សំខាន់​ៗ​របួស​ច្រើន ​តែ​យើង​នៅ​ធ្វើ​បាន​ល្អ។ យុវជន​របស់​យើង​លេង​បាន​ដោយ​ទំនុក​ចិត្ត Curtis Jones ​ពិត​ជា​លេង​បាន​ល្អ​មែនទែន។ ខ្ញុំ​ពិត​ជា​មាន​មោទកភាព​ចំពោះ​សមត្ថភាព​របស់​គាត់”៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT