ព្រះខ័នរាជរុះរើក្រុមលក្ខណៈទ្រង់ទ្រាយធំ​ក្រោយ​មួយថ្ងៃ​កីឡាករប្រកាសចាកចេញ​ដល់​ទៅ​៣​នាក់

ព័ត៌មានដោះដូរកីឡាករទាក់ទង​នឹង​ក្លិប Preah Khan Reach Svay Rieng FC នៅ​ថ្ងៃ​នេះ​គិត​ត្រឹម​ម៉ោង​នេះមាន​កីឡាករ​៣​នាក់​បាន​ប្រកាស​ចាកចេញ​ពី​ក្លិប​នេះ​ហើយ ដែល​យើង​អាច​មើល​ឃើញ​ថា​នេះ​គឺ​ជា​ការ​ផ្លាស់ប្ដូរលក្ខណៈទ្រង់​ទ្រាយធំ​។

ឈិន ឈឿនបានប្រកាស​ចាកចេញ​ទៅ​លេង​នៅ​ក្លិប​ដើម​កងយោធិពលខេមរភូមិន្ទ​វិញ ​ក្រោយ​គ្មានឱកាស​បង្ហាញខ្លួន​ញឹកញាប់​កាល​ពី​រដូវ​កាល​មុន។ ទំព័រហ្វេសបុក​របស់​ក្លិបក៏​បាន​ប្រកាស​អំពី​ការ​ចាកចេញ​មួយ​នេះ​ដែរ​កាល​ពី​ព្រឹកមិញ។

ចំណែកកីឡាករ​កើតចេញ​ពី​ថ្នាលយុវជនរបស់​ស្វាយរៀង​មាន​ដូចជា នុប តុលានិង នេន សុធារ័ត្ន​ក៏​បាន​ប្រកាស​ពី​ការ​ចាកចេញ​ពី​ក្លិបមាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​ដែរ ក្រោយ​រួម​រស់​ជិត​១០ឆ្នាំ។ សម្រាប់​កីឡាករ​២រូបនេះគេ​មិន​ទាន់​ដឹង​ថាតើ​ទ្រនំ​ថ្មី​គឺ​ជា​ក្លិប​មួយណានោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT