Simeone ​ថា Bayern ​ជា​ក្រុម​លេង​ស៊ី​គេ​មិន​ដក​ជើង​នោះ​ទេ​

​ក្រុម Atletico Madrid ​នឹង​បើក​ទ្វា​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Bayern Munich ​សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ UEFA Champions League ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ភ្ញៀវ Bayern Munich ​លេង​៤​ប្រកួត​កន្លង​មក​នេះ គឺ​ឈ្នះ​ទាំង​៤​ប្រកួត​តែ​ម្ដង​ឈរ​នៅ​កំពូល​តារាង ​និង​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ទាប់​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ។ ​ដោយ​ឡែក​ក្រុម ​AT Madrid ​ដែល​ជា​ម្ចាស់​ផ្ទះ​វិញ ​ទើប​មាន​៥​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​៤​ប្រកួត​កន្លង​មក ​និង​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់​សម្រាប់​ការ​ប្រកួត​មួយ​នេះ​។

​លោក Simeone ​​អ្នក​ចាត់ការ​ក្រុម AT Madrid ​បាន​និយាយ​មុន​ការ​ប្រកួត​នេះ​ថា​៖ “ទោះ​ជា​ក្រុម Bayern ​មាន​កីឡាករ​មិន​ពេញ​ក៏​ដោយ ​តែ​ពួកគេ​នៅ​តែ​ជា​ក្រុម​ខ្លាំង​មួយ​ដដែល។ ​Bayern ​ជា​ក្រុម​ចូល​ចិត្ត​ប្រយុទ្ធ ​មាន​ខ្សែ​បម្រើ​ល្អ​ច្រើន។ ពួកគេ​បើ​មាន​ឱកាស​រក​គ្រាប់​បាល់ ​មិន​គិត​ច្រើន​ឡើយ។ ពួកគេ​ជា​ក្រុម​ចូល​ចិត្ត​រក​គ្រាប់​បាល់​ឱ្យ​បាន​ច្រើន​ៗ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT