ក្រុម Shakhtar នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅម៉ោង១២:៥៥នាទីយប់នេះ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ។
ក្រុមមកពីអ៊ុយក្រែនខាងលើនេះបានបង្កភាពភ្ញាក់ផ្អើលម្ដងមកហើយកាលនៅទឹកដីអេស្ប៉ាញ ដោយបានយកឈ្នះលើក្រុម Real Madrid បានក្នុងលទ្ធផល ៣-២ ឯណោះ។ ដោយឡែកសម្រាប់ជើងទី២នេះទៀត ក្នុងទឹកដីខ្លួនឯង លោក Luis Castro ដែលជាគ្រូបង្វឹកមានទំនុកចិត្តខ្ពស់ថាក្រុមរបស់លោកនឹងអាចបង្កើតប្រវត្តិសាស្ត្របានដូចលើកមុនដែរ យកឈ្នះលើក្រុម Real Madrid ។
លោក Luis Castro បាននិយាយមុនការប្រកួតថា៖ “យើងមានទំនុកចិត្តណាស់ថាយើងនឹងធ្វើវាបានម្ដងទៀតទល់ Real Madrid ។ គ្រប់គ្នាបានដឹងហើយថា Real ជាក្រុមខ្លាំងមួយនិងមានប្រវត្តិឈ្នះពាន UCL ជាច្រើន។ តែខ្ញុំជឿជាក់លើកូនក្រុមខ្ញុំ ថានឹងយកឈ្នះលើក្រុមមួយនេះឱ្យបាន”៕
ប្រភព៖ Marca