Leicester City ​ខកខាន​ឱកាស​ទៅ​ប្រជែង​កំពូល​តារាង​ជាមួយ Spurs ​

ជា​រឿង​មិន​គួរ​ឱ្យ​ជឿ ​ក្រុម Leicester City ​ក្នុង​ដី​ខ្លួន​ឯង​បាន​លេង​ចាញ់​ក្រុម Fulham ​ក្នុង​លទ្ធផល ​២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ។

​ក្រុម​ក្បែរ​បាត​តារាង Fulham ​សម្រាប់​ការ​ប្រកួត​នេះ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​បើក​ការ​នាំ​មុខ​ទៅ​លើ​ក្រុម Leicester City ​បាន​មុន​នៅ​តង់​ទី​១ ​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ ​ដោយ Lookman ​នាទី​៣០ ​និង Ivan ​នៅ​នាទី​៣៨ ដោយ​បាល់​ប៉េណាល់ទី។ ​១​គ្រាប់​របស់​ក្រុម​លោក Rodgers ​ធ្វើ​បាន​ដោយ Barnes ​នៅ​នាទី​៨៦​ឯ​ណោះ។

​ការ​ខកខាន​៣​ពិន្ទុ​យ៉ាង​សំខាន់​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Leicester City ​មាន​ត្រឹម​១៨​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​១០​ប្រកួត​មក​នេះ​។ ខណៈ​ដែល​បើ​ពួកគេ​ឈ្នះ​នៅ​យប់មិញ គឺ​មាន​២១​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​កំពូល​តារាង Spurs ​បាត់​ទៅ​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT