Frappart នឹង​ក្លាយ​ជា​អាជ្ញាកណ្ដាល​ស្រី​ទី ១ ​នៅ​ការ​ប្រកួត​ UCL ផ្នែក​បុរស

អាជ្ញាកណ្ដាល​​ស្រី Stephanie Frappart ​នឹង​ក្លាយ​ជា​អ្នក​ទី ១ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​ចូលរួម​កាត់សេចក្ដី​នៅ​ព្រឹត្តិការណ៍ UEFA Champions League ​ផ្នែក​បុរស ដោយ​អ្នក​ស្រី​នឹង​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​របស់​ក្លឹប Juventus ទល់ Dynamo Kiev នា​ថ្ងៃ​ទី ២ ​ធ្នូ។

ស្រ្តី​វ័យ ៣៦ ឆ្នាំ​កន្លង​មក​ក៏​ធ្លាប់​មាន​វត្តមាន​កំឡុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Super Cup ដែល​ក្រុម Liverpool លេង​ប៉ះ Chelsea នៅ​ឆ្នាំ ២០១៩ ផង​ដែរ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ UCL គឺ​ជា​លើក​ដំបូង​ហើយ។

Frappart អាច​រាប់​ថា​មាន​បទពិសោធន៍​ជោកជាំ​នៅ​ប្រកួត​ធំៗ​កន្លង​មក ដូច​ជា​កាល​ព្រឹត្តិការណ៍ World Cup វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្នែក​នារី​ឆ្នាំ ២០១៩ ដែល​អាមេរិក​លេង​ប៉ះ​ហូឡង់ ក៏​ដូច​ជា​ប្រកួត​នៅ​ក្របខ័ណ្ឌ Ligue 1 កាល​ពី​ខែ​មេសា ឆ្នាំ​ទៅ​ក៏​អ្នក​ស្រី​ជា​អ្នក​ដំបូង​ដូច​គ្នា៕

ប្រភព៖ Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT