គេ​ទាយ​ថា Real Madridនឹង​ស៊ី Shakhtar ក្នុង​ដី​យប់​នេះ ដោយ​ប្រើប្រាស់​ឈុត ១១ រូប​នេះ

នៅ​វេលា​ម៉ោង ១២:៥៥ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២ ធ្នូ លើ​ទំព័រ CTS Sports នឹង​មាន​ផ្សាយ​ផ្ទាល់​នៅ​ជំនួប​រវាង​ក្លឹប Shaktar Donetsk ទល់​នឹង​ក្លឹប Real Madrid ​ដែល​ជា​ប្រកួត​ជុំ​ទី ៥ វគ្គ​ចែក​ពូល។

គូ​នេះ Real ត្រូវ​ការ ៣ ពិន្ទុ​ចាំ​បាច់​ដើម្បី​ធានា​នៅ​កៅអី​ស្វ័យប្រវត្តិ​របស់​ខ្លួន​ទៅ​កាន់​វគ្គ​បន្ទាប់ ១៦ ក្រុម​ចុង​ក្រោយ ផ្ទុយ​ទៅ​វិញ​បើ​រង​បរាជ័យ​នោះ​ពួក​គេ​អាច​នឹង​ភ្លាត់ស្នៀត​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល ប្រសិន​លទ្ធផល​បន្ត​អាក្រក់​នៅ​ជុំ​ទី ៦។

យ៉ាងណាមិញ​តាម​ការ​ទស្សន៍ទាយ​របស់ SportsMole បាន​បង្ហាញ​ថា Real Madrid នឹង​អាច​យក​ឈ្នះ​សម្រាប់​ប្រកួត​នេះ ដោយ​យក​ឈ្នះ ២-១ ទៅ​លើ Shakhtar។

សម្រាប់​ជម្រើស ១១ រូប​ដែល​ក្រុម​ទាំង​ពីរ​អាច​ប្រើប្រាស់​មាន​ដូច​ខាង​ក្រោម៖

ក្រុម Shakhtar: Pyatov; Dodo, Bondar, Matvienko, Cipriano; Maycon, Antonio; Tete, Marlos, Solomon; Moraes

ក្រុម Real Madrid: Courtois; Vazquez, Varane, Nacho, Mendy; Kroos, Casemiro, Odegaard; Vinicius, Benzema, Rodrygo

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT