ខ្សែបម្រើប្រយុទ្ធ Eden Hazard មិនអាចចូលលេងជួយក្រុម Real Madrid បានទេ ក្នុងការប្រកួតទល់ Shakhtar ក្នុងពានរង្វាន់ UEFA Champions League ដោយសារតែរងរបួស។អំឡុងការប្រកួតទល់ក្រុម Alaves កាលពីពេលកន្លងទៅនេះ Hazard លេងបានតែជាង២០នាទីប៉ុណ្ណោះក៏ត្រូវផ្លាស់ប្ដូរចេញទៅហើយ។
ការប្ដូរចេញនេះត្រូវបានគេដឹងថាកីឡាករបែលហ្សិករូបនេះរងរបួសមិនអាចបន្ដលេងទៀតទេ ដោយជំនួសវិញដោយ Rodrygo ។ របួសនេះ បានធ្វើឱ្យអតីតកីឡាករ Chelsea រូបនេះនឹងមិនអាចចូលលេងទល់ក្រុម Shakhtar នៅពាក់កណ្ដាលសប្ដាហ៍នេះបានឡើយ។
ជាមួយដំណឹងមិនល្អនេះដែរ ក្រុម Real Madrid ក៏មានដំណឹងល្អមួយមកវិញដែរ។ ខ្សែប្រយុទ្ធ Karim Benzema ដែលអវត្តមានប៉ុន្មានប្រកួតមកនេះអាចចូលហាត់វិញបានជាធម្មតា។ រូបគេនឹងអាចចូលលេងទល់ក្រុម Shakhtar បានវិញមិនខាន៕
ប្រភព៖ Goal