គ្រូ Leicester City ​ថា​លោក​នឹង​មិន​មើល​តារាង Premier League ​ឡើយ

ក្រុម Leister City ​នឹង​ធ្វើ​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​នៅ​រាត្រី​នេះ ដោយ​ប៉ះ​ជាមួយ​ក្រុម Fulham ​សម្រាប់​សប្ដាហ៍​ទី​១០​។​ក្រុម​របស់​លោក Rodgers ​ខាង​លើ​នេះ ​ប្រសិន​បើ​ឈ្នះ​ការ​ប្រកួត​នេះ​នឹង​ទទួល​បាន​២១​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​កំពូល​តារាង Spurs ​ដែរ។

ខណៈ​ដែល​ក្រុម​មួយ​នេះ ​កាល​ពី​ដើម​រដូវ​កាល​កន្លង​ទៅ ​អ្នក​គាំទ្រ​រំពឹង​ថា​នឹង​អាច​បង្កើត​ប្រវត្តិសាស្ត្រ​ម្ដង​ទៀត ​ឈ្នះ​ពាន​រង្វាន់​ដូច​កាល​ឆ្នាំ​២០១៦​ដែរ។ចំពោះ​រដូវ​កាល​នេះ​ដែរ ​លោក Rodgers ​អ្នក​ចាត់​ការ​ក្រុម​បាន​និយាយ​ថា​៖ “ពេល​អ្នក​មាន​បទ​ពិសោធ ​អ្នក​នឹង​ដឹង​ថា​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​នៅ​៥​ប្រកួត​ចុង​ក្រោយ។

ពេល​បើក​រដូវ​កាល​តែងតែ​រវល់​ជា​និច្ច ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​កីឡាករ​អាច​លេង​បាន​ទាំង​នៅ Premier League ​និង Europe ​។ គំនិត​របស់​យើង​គឺ​ពង្រឹង​សមត្ថភាព​ក្រុម ​ហើយ​រឿង​ចំណាត់​ថ្នាក់​នៅ​តាម​ក្រោយ។ ​ខ្ញុំ​នឹង​មិន​មើល​តារាង​ឡើយ លុះ​ត្រា​សល់​៥​ប្រកួត​ចុង​ក្រោយ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT