ថ្មី​បំផុត​ Bokang Masunyane ប៉ះ​ Rene Catalan បន្ថែម​ក្នុង​ព្រឹត្តិការណ៍ ONE: BIG BANG

ព្រឹត្តិការណ៍​ប្រកួត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២០​ខាង​មុខ​នេះ​​ ស្ថាប័នកីឡា​ធំ​បំផុត​លើ​​លោក​ ONE Championship បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​មួយ។

កីឡាក​ចំណាត់​ថ្នាក់​លេខ​១​នៃ​ទម្ងន់ flyweight គឺ​ Kairat “The Kazakh” Akhmetov ដែលត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ Danny “The King” Kingad នៅ​ព្រឹត្តិការណ៍ ONE: BIG BAN ត្រូវ​​បាន​ពន្យា​ពេល​ប្រកួត​ពោល​គឺ​ដក​ចេញ​ចេញ​ បន្ទាប់​ពី​សមាជិក​របស់់​ក្លឹប​ Team Lakay ធ្វើ​តេស្ត​មាន​វិជ្ជមាន​ជំងឺ COVID-19។

ដើម្បី​ជំនួស​គូ​នេះ​​គឺអ្នក​លេង​គុន​ចម្រុះ​មិន​ទាន់​ស្គាល់​ចាញ់​មក​ពី​អាហ្វ្រិក​ខាង​ត្បូង​ Bokang “Little Giant” Masunyane ត្រូវ​ជួប​នឹង​កីឡាករ​ចំណាត់​ថ្នាក់​លេខ​៣ Rene “The Challenger” Catala។

Bokang “Little Giant” Masunyane drops ground strikes on Ryuto Sawada

កីឡាករ Masunyane ដែល​រស់​នៅ Johannesburg បាន​ចាប់​ផ្តើម​អាជីព​ប្រដាល់​គុន​ចម្រុះ​ជា​មួយ​នឹង​ជ័យជម្នះ​៦​លើក​ជាប់​គ្នាដោយមិន​​ទាន់​ស្គាល់​ពាក្យ​បរាជ័យ​សោះ។

បន្ទាប់​មក​នៅ​ខែ​ធ្នូ​ចុង​ឆ្នាំ​មុន កីឡាករ​អាយុ​២៦​ឆ្នាំ​បាន​ប្រកួត​លើក​ដំបូង​នៅ​ស្ថាប័ន ONE ដោយ​ទទួល​បាន​ជយជម្នះ​លើ​កីឡាករ​កំពុង​ល្បី​ Ryuto “Dragon Boy” Sawada។ កីឡាករ​អាហ្វ្រិក​ខាង​ត្បូង​បាន​ប្រើ​ជំនាញ​ចំបាប់​របស់​ខ្លួន​​ជា​មួយ​នឹង​កម្លាំង​សុ៊ហ្វ​ពេញ​ល្អ​រហូត​ទទួល​បាន​ជ័យជម្នះ​ដយ​ពិន្ទុ​ដាច់​តែ​ម្តង​លើ​កីឡាករ​ជប៉ុន។

សម្រាប់​ការ​បង្ហាញ​ខ្លួន​ដ៏​គ្រោះ​ថ្នាក់​នៅ​លើ​ឆាក​អន្តរជាតិ​ Masunyane នឹង​ត្រូវ​ជួប​​​កីឡាករ​​ធ្លាប់​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​​ដែល​មាន​បទ​ពិសោធ​ជោកជាំ​នៅ​លើ​សង្វៀន​អន្តរជាតិ។ ប្រសិន​បើ​រូប​គេ​អាច​ទទួល​បាន​ជ័យជម្នះ​លើ​ Catalan គឺ​ទំនង​ដូច​ជា​គាត់​នឹង​មានឈ្មោះនៅ​តារាង​ចំណាត់​​ថ្នាក់​អត្តពលិក​របស់​ ONE

Wushu World Champion Rene Catalan throws a left hook

ទោះ​បី​ជា​យ៉ាង​ណា ដៃ​គូ​ម្នាក់​នេះនឹង​មិន​ធ្វើ​ឲ្យ​នរណា​ម្នាក់​បង្ក​ព្យុះ​ភ្លៀង​លើ​ខ្លួន​បាន​ឡើយ។

ជើង​ឯក​វូសូ​ពិភព​លោកអាយុ​៤១​ឆ្នាំ​ដែល​រស់​នៅ​ទី​​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​កំពុង​ជោគជ័យ​លើ​អាជីព​គុន​ចម្រុះ​របស់​ខ្លួន​យូរ​ហើយ បន្ទាប់​ពី​ចាប់​ផ្តើម​អាជីព​គុន​ចម្រុះ​ដំបូង​ហាក់​មិន​សូវ​ល្អ​ប្រសើរ។

កីឡាករ​រូប​នេះ​បាន​ប្រកួត​ឈ្នះ​​៦​លើក​ជាប់​គ្នា​ និង​បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​គត់​ដែល​បញ្ឈប់​អតីត​ជើង​ឯក​ពិភព​លោក​​ដែល​បច្ចុប្បន្ន​មាន​ចំណាត់​ថ្នាក់​លេខ​២ Yoshitaka “Nobita” Naito កាល​ពី​ខែ​មីនា ឆ្នាំ​២០១៩។

ជ័យជម្នះ​ជាប់​គ្នា​ទាំង​នោះ​ហើយ​បាន​នាំ​ឲ្យ​រូប​គេ​មាន​ឈ្មោះ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Strawweight World Title ប៉ុន្តែ​សំណាង​មិន​ល្អ  Catalan បាន​ចាញ់​ម្ចាស់​ខ្សែ​ក្រវាត់​ Joshua “The Passion” Pacio

កីឡាករ​ហ្វីលីពីន​នៅ​តែ​ចិញ្ចឹម​ចិត្ត​ឆ្ពោះ​ទៅ​រក​ការ​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក​ដដែល ហើយ​បើ​អាច​ឈ្នះ​ជើង​ខ្លាំង​មិន​ដែល​ចាញ់ Masunyane នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ​នេះ​បាន​ នោះ​គាត់​អាច​នឹង​មាន​ឱកាស​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ម្តង​ទៀត។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT