ក្រោយ​ក្ដី​ក្ដាំ​រាប់​ឆ្នាំ ទី​បំផុត នឹង​មាន​ខោអាវ និងសម្ភារៈកីឡា​ឈ្មោះថា “Messi”

តុលាការ​សហភាព​អឺរ៉ុប​ ក្នុង​ថ្ងៃ​នេះ​បាន​កាត់​ក្ដី​ឲ្យ​ខ្សែ​ប្រយុទ្ធ Lionel Messi ឈ្នះ​ក្នុង​ការ​ប្រើ​ឈ្មោះ​ត្រកូល​ខ្លួន ធ្វើ​ជា​ឈ្មោះ ឬសញ្ញា (Trademark) សំលៀកបំពាក់ និង​សម្ភារៈ​កីឡា។នេះ​គឺ​ជា​ជ័យជំនះ​មួយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន ក្រោយ​បានធ្វើ​ការ​ប្ដឹង​អស់ពេលជាង ៧​ឆ្នាំ។ ​កីឡាករ​បាន​ស្នើ​ទៅ​ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​សហភាព​អឺរ៉ុប ក្នុង​ការ​ទាមទារយកសិទ្ធិផ្ដាច់មុខដើម្បីដាក់​ត្រកូល​ខ្លួន “Messi” ធ្វើ​ជា​ឈ្មោះផលិតផល​សម្ភារៈ​កីឡា និង​សំលៀកបំពាក់ កាល​ពី​ឆ្នាំ ២០១១។

កាល​នោះ ក្រុមហ៊ុន​អេស្ប៉ាញ​មួយ​ដែល​ផលិត​សម្ភារៈ​នៃ​កីឡា​ជិះ​កង់​ឈ្មោះ​ថា “Massi” បាន​ឡាំប៉ា​ទៅ​កាន់​ការិយាល័យ​នោះ ដោយ​លើក​ឡើង​ថា ឈ្មោះ “Messi” មាន​លក្ខណៈ​ស្រដៀង​ខ្លាំង​ពេក​ទៅ​នឹង​ឈ្មោះ​ក្រុមហ៊ុន​ខ្លួន ដែល​នេះ​នឹង​បណ្ដាល​ឲ្យ​មាន​ភាព​ភ័ន្តច្រឡំ​នានា​កើត​ឡើង។ ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​បាន​យល់​ស្រប​នឹង​ក្រុមហ៊ុន Massi។ ខ្សែ​ប្រយុទ្ធ Messi ក៏​ដាក់​ពាក្យ​ប្ដឹង​តែ​ម្ដង។

ចំពោះ​ហេតុផល​ដែល​នៅ​ពី​ក្រោយ​ការ​កាត់​ក្ដី​ឲ្យ​ Messi ឈ្នះ តុលាការ​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា កីឡាករ​អាហ្សង់ទីន គឺ​ជា​បុគ្គល​សាធារណៈ​ដែល​ត្រូវ​បាន​គេ​ឯង​ស្គាល់​ជា​ទូ​ទៅ។ ឈ្មោះ​របស់​ខ្សែ​ប្រយុទ្ធ​ត្រូវ​បាន​ជា​ប្រធានបទ​ដែល​គេ​យក​ទៅ​និយាយ​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍ និង​វិទ្យុ។

ដូច្នេះ​វា​ជា​រឿង​ខុស ដែល​សន្និដ្ឋាន​ថាឈ្មោះ Messi នឹង​បង្ក​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ទៅ​នឹង​ឈ្មោះ​ក្រុមហ៊ុន​ណា​មួយ​នោះ។ការ​ផ្ដល់​សិទ្ធិ​នេះ នឹង​ធ្វើ​ Lionel Messi ចូល​រួម​ជាមួយ Cristiano Ronaldo (CR7) ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​ដែល​​ប្រើ​ប្រាស់​នាម​ត្រកូល​របស់​ខ្លួន​ធ្វើ​ជា​ឈ្មោះផលិតផល។ ការណ៍​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​កីឡាករ​អាហ្សង់ទីន​កើន​មួយ​កម្រិត​ទៀត។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន L’Equipe បាន​ចុះ​ផ្សាយ​ថា Messi ជា​កីឡាករ​បាល់ទាត់​កំពុង​រក​លុយ​ច្រើន​បំផុត​នា​ពេល​បច្ចុប្បន្ន (ជិត ១៥៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ) ខណៈ Ronaldo ឈរ​លេខ ២ (ជិត ១១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ)៕

  • ក្រោយ​ក្ដី​ក្ដាំ​រាប់​ឆ្នាំ ទី​បំផុត នឹង​មាន​ខោអាវ និងសម្ភារៈកីឡា​ឈ្មោះថា “Messi”