Arteta ​៖ ​ខ្ញុំ​មិន​បារម្ភ​ចំពោះ​តំណែង​បន្តិច​សោះ​ឡើយ ​

​ក្រុម​កាំភ្លើង​ធំ​ធ្វើ​មិន​បាន​ល្អ​ឡើយ ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ដោយ​លេង​ចាញ់​ក្រុម Wolves ​ក្នុង​លទ្ធផល ​២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ។ក្នុង​ដី​ខ្លួន​ឯង ​ក្រុម​កាំភ្លើង​ធំ Arsenal ​ហាក់​ដូចជា​មិន​សម​ប្រកប​សោះ ពោល​គឺ​លេង​ចាញ់​ក្រុម Wovles ​ក្នុង​លទ្ធផល ​២-១ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​១០។ ​

បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​មាន​សម្ពាធ​ជា​ច្រើន​កើត​ឡើង​ទៅ​លើ​អ្នក​ចាត់ការ Arteta ​ព្រោះ​ក្រុម​បច្ចុប្បន្ន​ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង​ឯ​ណោះ ​ឃ្លាត​ឆ្ងាយ​មែនទែន​ពី​ក្រុម Top4 ​។​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​លោក Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​ចេញ​មុខ​មក​អះអាង​ថា​លទ្ធផល​អនាគត​យ៉ាង​ណា លោក​មិន​បារម្ភ​ឬ​ខ្វាយ​ខ្វល់​នោះ​ទេ។ ​

អតីត​ដៃ​ស្ដាំ​របស់​លោក Pep ​រូប​នេះ ​ថែម​ទាំង​បន្ដ​ថា​លោក​ចាប់​អាជីព​នេះ​គឺ​យល់​ច្បាស់​ថា​ថ្ងៃ​ណា​មួយ​គេ​នឹង​បណ្ដេញ​លោក​ចោល​ហើយ ដូច្នេះ​គ្មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT