Koeman ​៖​នេះ​ជា Griezmann ​ដែល Barcelona ​ចង់​បាន​

​ខ្សែ​ប្រយុទ្ធ Griezmann ​បាន​ចូល​រួម​ចំណែក​រក​គ្រាប់​បាល់ ​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Osasuna ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។

​ Griezmann ​រក​បាន​១​គ្រាប់​និង​បញ្ជូន​បាល់​បាន​១​គ្រាប់ ជួយ​ក្រុម Barcelona ​នៅ​យប់មិញ​នេះ ​និង​មាន​ឱកាស​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ផង​ដែរ។ ​ជាមួយ​ទម្រង់​លេង​ល្អ​នេះ​ហើយ ទើប​បាន​ជា​លោក Ronald Koeman ​សរសើរ​ខ្សែ​ប្រយុទ្ធ​បារាំង​នេះ​មិន​ដាច់​ពី​មាត់​នោះ​ទេ ​ក្រោយ​ឃើញ​លេង​បាន​យ៉ាង​ល្អ​នេះ ។

អ្នក​ចាត់ការ​ខាង​លើ​នេះ ​បាន​អះអាង​ថា​៖ “គាត់​មើល​ទៅ​ល្អ​ណាស់​ថ្ងៃ​នេះ ​ទីតាំង​របស់​គាត់ ​បាន​ឱ្យ​គាត់​នៅ​ការ​លេង​ដ៏​ល្អ​មួយ។ គាត់​បញ្ជូន​និង​រក​គ្រាប់​បាល់​១​គ្រាប់​ដ៏​អស្ចារ្យ។ នេះ​ជា​អ្វី​ដែល​យើង​ចង់​បាន​ពី​គាត់​។ ប្រឹងប្រែង​ប្រកួត និង​ហ្វឹកហាត់​ឱ្យ​បាន​ល្អ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT