Jose ​ថា Spurs ​មិន​មែន​ជា​ក្រុម​ប្រជែង​ពាន​ខ្ពស់​នោះ​ទេ​

​លោក Jose Mourinho ​បាន​អះអាង​ថា​ក្រុម Spurs ​របស់​លោក​នៅ​ក្មេង​ខ្ចី ​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម​ធំ​ៗ​នៅ Premier League ​ណាស់​នា​រដូវ​កាល​នេះ​។​ក្រុម Spurs ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Chelsea ​ក្នុង​លទ្ធផល ​០-០ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​នៅ​យប់មិញ​នេះ។ 

​លទ្ធផល​ស្មើ​គ្នា​នេះ​ដែរ ​ក៏​នៅ​តែ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Jose ​ឈរ​នៅ​កំពូល​តារាង​ដដែល តែ​មាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Liverpool ​។ ​ដោយសារ​តែ​ហេតុ​នេះ​ហើយ ទើប​បាន​ជា​អ្នក​ចាត់ការ​ក្រុម Spurs ​ថា​ការ​ប្រជែង​ពាន​រង្វាន់​នៅ​មិន​ទាន់​អាច​និយាយ​បាន​ទេ។

​លោក Jose Mourinho ​បាន​អះអាង​ថា​៖ “យើង​មិន​បាន​នៅ​ក្នុង​ការ​ប្រកួត​ទេ ​យើង​មិន​មែន​ជា​សេះ​ប្រកួត​​ឡើយ។ ​ខ្ញុំ​ពិបាក​រក​ពាក្យ​មក​និយាយ​ណាស់ យើង​នៅ​តួច ​សេះ​ក្មេង ​យើង​គ្រាន់​តែ​ជា​កូន​សេះ​មួយ​ប៉ុណ្ណោះ។ ​ការ​ប្រកួត​ប្រជែង​ត្រូវ​ការ​ពេល​យូរ​ទៀត”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT