(វីដេអូ) តង់​ទី​មួយ​ថា​ទៅ​ហើយ​តើ! ខ្លាំង​អី​តង់​ទី​ពីរ United បក ៣ គ្រាប់​យក​ឈ្នះ Southampton វិញ

ការ​ប្រកួត​រវាង Southampton និង Man Utd កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អស់​ព្រលឹង​រលីង នោះ​ក៏​ដោយសារ​តែ​បិសាច​បើក​ឲ្យ​គេ​នាំ​មុន​ដល់​ពីរ​គ្រាប់ ទម្រាំ​បាន​តាម​ស្មើ​យក​ហើយ​យក​ឈ្នះ​ដោយសារ​បាល់​ចុង​ម៉ោង​នៅ​តង់​ទី​ពីរ។

ក្រឡេក​ទៅ​ការ​ប្រកួត​នៅ​តង់​ទី​មួយ United ហាក់​ចាញ់​ច្រាប​ម្ចាស់ដី​តែ​ម្តង ដោយ​នៅ​នាទី ២៣ Jan Bednarek រក​បាន​មួយ​គ្រាប់ មុន​រំលង​ ១០ នាទី​បន្ទាប់ James Ward-Prowse បន្ថែម​មួយ​គ្រាប់​ទៀត និង​រក្សា​លទ្ធផល​ដល់​ម៉ោង​សម្រាក។

លុះ​ផ្លុំ​កញ្ចែ​ចាប់ផ្តើម​ការ​ប្រកួត​នៅ​តង់​ទី​ពីរ United ហាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​សង្ឃឹម​ឡើង​វិញ ដោយ​សាច់​បាល់​ហាក់​ធ្វើ​បាន​ល្អ​ច្រើន និង​សម្រុក​រហូត​ដល់​នាទី ៥៩ ក៏​រក​បាន​មួយ​គ្រាប់​ដោយ Bruno Fernandes និង​នាទី ៧៤ បន្ថែម​គ្រាប់​បាល់​តាម​ស្មើ​ដោយ Edinson Cavani ហើយ​អ្វី​ដែល​អស្ចារ្យ​គឺ​នៅ​នាទី ៩០+២ ​កីឡាករ​អ៊ុយរុយហ្គាយ​រក​បាន​មួយ​គ្រាប់​ថែម​ទៀត យក​ ៣ ពិន្ទុ​ឲ្យ​ក្រុម​ទាល់​តែ​បាន។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គិត​ត្រឹម​ជុំ​ទី ៩ សម្រាប់​បិសាច​ក្រហម ក្រុម​មាន ១៦ ពិន្ទុ​រំកិល​មក​ស្មើ Everton ក្បែរ Top 6 ហើយ ប្រសិន​ណា​ប្រកួត​ជុំ​បន្ទាប់​អាច​បន្ត​រក​ឃើញ​ជ័យជម្នះ នោះ​ពួក​គេ​ទំនង​ជា​អាច​លោត​ចូល​តារាង Top 4 បណ្តោះ​អាសន្ន​បាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT