មោទនភាពអាស៊ីអាគ្នេយ៍៖ កុំភ្លេច !!! កូនកាត់ហ្វីលីពីន-អង់គ្លេស ត្រៀមបង្ហាញខ្លួនលើកដំបូងនៅក្របខ័ណ្ឌ Premier League

គ្រាដែលការប្រកួតបាល់ទាត់លីគកំពូលរបស់អង់គ្លេស បានបើករដូវកាលថ្មីរបស់ខ្លួនហើយកាលពីម្សិលមិញនេះ ដែល Manchester United ឈ្នះ Leicester City ២-១ ក្រៅពីនេះគឺនៅសល់ ៩គូទៀត នឹងត្រូវប្រកួតសម្រាប់សប្តាហ៍ទី១។

ស្ថិតក្នុងចំណោម ៦គូ ដែលនឹងត្រូវប្រកួតក្នុងរាត្រីថ្ងៃសៅរ៍ ទី ១១ ខែ កក្កដា ឆ្នាំ ២០១៨នេះ ប្រកួតរវាង AFC Bournemouth ទល់នឹង Cardiff City គឺជាជំនួបដ៏សំខាន់មួយសម្រាប់ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍។

អ្នកចាំទីរបស់ Cardiff City ដែលជាក្រុមទើបឡើងមកពីក្របខ័ណ្ឌទីពីរ មានឈ្មោះថា Neil Etheridge គឺជាកីឡាករកូនកាត់ដែលមានសញ្ជាតិដើមហ្វីលីពីន ដោយឪពុកគឺជាជនជាតិអង់គ្លេស។

ភាគរយខ្ពស់សម្រាប់ការទទួលបានការបង្ហាញខ្លួនលើកដំបូងរបស់គេ ក្នុងនាមជាអ្នកចាំទីដៃទីមួយ របស់ក្រុម Cardiff City បន្ទាប់ពី Etheridge បានបញ្ចេញសមត្ថភាពល្អរបស់ខ្លួនកាលពីរដូវកាលមុន ពោលគឺរដូវកាលដែលគេបានជួយឲ្យក្លិបឡើងមកលេងនៅ Premier League ។

ប្រសិនជាអាចចូលលេងក្នុងរាត្រីនេះពិតមែន Etheridge នឹងក្លាយជាកីឡាករអាស៊ីអាគ្នេយ៍ដំបូងគេបង្អស់ បង្ហាញខ្លួនក្នុងប្រវត្តិសាស្រ្តរបស់ Premier League និងក្លាយជាកីឡាករតំណាងប្រទេសទី ១១៤ ដែលលេងនៅក្នុងក្របខ័ណ្ឌ Premier League ។

សូមបញ្ជាក់ថា Cardiff City នឹងប្រកួតជាមួយ Bournemouth នៅកីឡដ្ឋាន​ Vitality វេលាម៉ោង ៩យប់ (ម៉ោងកម្ពុជា) ៕

  • មោទនភាពអាស៊ីអាគ្នេយ៍៖ កុំភ្លេច !!! កូនកាត់ហ្វីលីពីន-អង់គ្លេស ត្រៀមបង្ហាញខ្លួនលើកដំបូងនៅក្របខ័ណ្ឌ Premier League