វិល​មក​វិញ​ទៀត​ហើយ! ទាំង​ក្នុង​លីគ​និង​នៅ UCL ប្រមូល​ផ្ដុំ​ ១០ គូ​ពិសេសៗ​សប្តាហ៍​នេះ

ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​បាន​ត្រលប់​មក​ទៀត​ហើយ ដោយ​នៅ​សប្តាហ៍​នេះ​គឺ​ជា​ការ​ប្រកួត​ជុំ​ទី ៥ សម្រាប់​វគ្គ​ចែក​ពូល។ រី​ឯ​នៅ​ក្របខ័ណ្ឌ​កំពូល​ទាំង ៥ តំបន់​អឺរ៉ុប​ក៏​មាន​ជំនួប​កក្រើក​មួយ​ចំនួន​ផង​ដែរ ជា​ពិសេស​គឺ​នៅ La Liga និង Premier League។

ការ​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​គូ​ពិសេស​ទាំង​អស់​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ដែល​អធិប្បាយ​ដោយ​ Admin សូរិយា, Admin ជីវ័ន្ត, Admin បូរិន និង Admin រ៉ាវុទ្ធ។ រាប់​ពី​ពាក់​កណ្តាល​ដល់​ចុង​សប្តាហ៍​នេះ យើង​សង្ខេប​បង្ហាញ​កាលបរិច្ឆេទ ១០ គូ​ធំៗ​ដូច​ខាង​ក្រោម៖

  • Shaktar-Real Madrid វេលាម៉ោង ១២:៥៥ នាទីព្រឹក ថ្ងៃពុធទី ២ ធ្នូ
  • Atletico Madrid-Bayern វេលាម៉ោង ០៣:០០ នាទីព្រឹក ថ្ងៃពុធទី ២ ធ្នូ
  • PSG-Man Utd វេលាម៉ោង ០៣:០០ នាទីព្រឹក ថ្ងៃព្រស្បតិ៍ទី ៣ ធ្នូ
  • Dortmund-Lazio វេលាម៉ោង ០៣:០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ទី ៣ ធ្នូ
  • Sevilla-Real Madrid វេលាម៉ោង ១០:១៥ នាទីយប់ ថ្ងៃសោរ៍ទី ៥ ធ្នូ
  • Cadiz-Barcelona វេលាម៉ោង ០៣:០០ នាទីព្រឹក ថ្ងៃអាទិត្យទី ៦ ធ្នូ
  • West Ham-Man Utd វេលាម៉ោង ១២:៣០ នាទីព្រឹក ថ្ងៃអាទិត្យទី ៦ ធ្នូ
  • Tottenham-Arsenal វេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃអាទិត្យទី ៦ ធ្នូ
  • Bayern-RB Leipzig វេលាម៉ោង ១២:៣០ នាទីព្រឹក ថ្ងៃអាទិត្យទី ៦ ធ្នូ
  • Juventus-Torino វេលាម៉ោង ១២:០០ នាទីព្រឹក ថ្ងៃអាទិត្យទី ៦ ធ្នូ
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT