Jose ​ថា​ក្រុម Spurs ​មិន​ខ្លាច​ក្រុម​ណា​នោះ​ទេ ​នៅ​ពេល​នេះ​

ក្រុម​របស់​លោក Jose Mourinho ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Chelsea ​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ ​សម្រាប់​ពាន​រង្វាន់ English Premier League ​។

​នេះ​ជា​ការ​ប្រកួត​ធំ​មួយ​សម្រាប់​ក្រុម​ទាំង​ពីរ ​ដោយ​ Spurs ​ក៏​ត្រូវ​ការ​ឈ្នះ​ដើម្បី​បន្ដ​ឈរ​នៅ​កំពូល​តារាង ​ហើយ​ក្រុម Chelsea ​វិញ​ក៏​ត្រូវ​ការ​ឈ្នះ​ដើម្បី​ប្រដេញ​ពិន្ទុ​ដូច​គ្នា។ ​ខណៈ​ដែល​ទម្រង់​លេង​វិញ ពួកគេ​លេង​បាន​ល្អ​ដូច​គ្នា ​មិន​មាន​អ្វី​ខុស​គ្នា​ឡើយ ​ដោយ​គ្រាន់​តែ​លោក Jose ​មាន​ក្បួន​ការពារ​ល្អ​ជាង​បន្តិច​ប៉ុណ្ណោះ។

​លោក Jose ​មុន​ការ​ប្រកួត​នេះ​បាន​បោះ​សម្ដី​ថា​៖ “អ្នក​គួរ​តែ​សួរ​ទៅ Frank ​ថា​ពួកគេ​ខ្លាច​យើង​ឬ​អត់? ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​ពាក្យ​ខ្លាច ជា​ពាក្យ​ត្រឹមត្រូវ​សម្រាប់​ពេល​នេះ​ទេ។ យើង​ជា​ក្រុម​ដែល​មិន​ភ័យ​ខ្លាច​នរណា​ឡើយ។ មិន​ខ្លាច ប៉ុន្តែ​យើង​ផ្ដល់​ក្ដី​គោរព​ដល់​ពួកគេ”៕

ប្រភព៖ Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT