Henderson ​ថា​សូម្បី​កីឡាករ Brighton ​ច្រើន​នាក់​ក៏​មិន​ជឿ​ថា​បាន​ប៉េណាល់ទី​ដែរ​

​ក្រុម​ហង្ស​ក្រហម Liverpool ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Brighton ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ Brighton ​មាន​ឱកាស​ប៉េណាល់ទី​១​គ្រាប់​មុន​នៅ​តង់​ទី​១ ប៉ុន្តែ​ចុង​ក្រោយ​មិន​អាច​ធ្វើ​បាន​សម្រេច​ឡើយ។ ​ក្រោយ​មក​ទៀត ​Salah ​រក​គ្រាប់​បាល់​បាន​ដែរ ប៉ុន្តែ​ត្រូវ VAR ​រំសាយ​ចោល​វិញ​ព្រោះ​ជា​បាល់​ក្រៅ​ល្បែង ​មុន​ពេល Jota ​ស៊ុត​១​គ្រាប់​ទៀត​ដើម្បី​បើក​ការ​នាំ​មុខ​លើ Brighton ​បាន​១-០ ​មុន។ នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ​ក្រុម Brighton​​ក៏​ទទួល​បាន​ប៉េណាល់ទី​១​គ្រាប់​ទៀត ​និង​ធ្វើ​បាន​សម្រេច​ដើម្បី​តាម​ស្មើ​គ្នា ១-១ ​តែ​ម្ដង។

​ជាមួយ​គ្រាប់​បាល់​ប៉េណាល់ទី​នៅ​នាទី​៩០+៣​របស់​ក្រុម Brighton ​នោះ ​ត្រូវ​បាន Henderson ​ប្រធាន​ក្រុម Liverpool ​និយាយ​ថា​មាន​កីឡាករ​របស់​ក្រុម  Brighton ជា​ច្រើន​នាក់​ផង​ដែរ​ថា​វា​មិន​សម​ជា​គ្រាប់​បាល់​ផ្ដល់​ប៉េណាល់ទី​នោះ​ទេ។ ​តែ​យ៉ាងណាមិញ ​វា​ត្រូវ​បាន​អាជ្ញាកណ្ដាល​ផ្ដល់​ឱ្យ​ដើម្បី​ទទួល​បាន​គ្រាប់​បាល់​ស្មើ​ទៅ​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT