Zidane ​បារម្ភ​ចំពោះ​ទម្រង់​លេង ​ម្ដង​ល្អ  ម្ដង​មិន​ល្អ របស់ Real Madrid ​

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បង្ហាញ​ក្ដី​បាម្ភ​ច្រើន​ទាក់ទង​ជាមួយ​ទម្រង់​លេង​ក្រុម​ខ្លួន ដែល​ម្ដង​លេង​ល្អ ​និង​ម្ដង​លេង​មិន​បាន​ល្អ​ទាល់​តែ​សោះ។

នៅ​យប់មិញ​នេះ ​ក្រុម Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Alaves ​ក្នុង​លទ្ធផល ២-១ ​ខណៈ​ដែល​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ ​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Inter Milan ​បាន​ដល់​ទៅ ២-០។ ​ការ​លេង​ល្អ​ម្ដង ​ហើយ​បន្ដ​មក​លេង​មិន​ល្អ​វិញ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់ការ Zidane ​ព្រួយ​បារម្ភ​ជា​ខ្លាំង ព្រោះ​នេះ​ជា​សញ្ញា​បញ្ជាក់​ថា​ក្រុម​របស់​លោក​ត្រូវ​អភិវឌ្ឍ​ច្រើន​បន្ថែម​ទៀត។

​លោក Zidane ​បាន​និយាយ​ថា​៖ “ពួកគេ​រក​គ្រាប់​បាល់​បាន​នៅ​នាទី​ទី​៣ ​ហើយ​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្ដូរ។ យើង​មិន​មាន​ទម្រង់​លេង​ទៀងទាត់​នោះ​ទេ។ វា​ជា​ការ​បើក​រដូវ​កាល​អាក្រក់​បំផុត​របស់​យើង។ វា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ហើយ​ក៏​ជា​ក្ដី​ព្រួយ​បារម្ភ​មួយ​ផង​ដែរ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT