គ្រូ PSG ​បន្ទោស​កូន​ក្រុម ​ដែល​លេង​អន់​ពេក​ក្នុង​ការ​ប្រកួត​យប់មិញ​

​ក្រុម​អ្នក​មាន​បារាំង PSG ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម ​Bordeaux ​ក្នុង​លទ្ធផល ២-២ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​បារាំង​នៅ​យប់មិញ​នេះ​។

ជាមួយ​លទ្ធផល​នាំ​មុខ​គេ ​ហើយ​ត្រូវ​គេ​ដេញ​តាម​រហូត​ដល់​ស្មើ​នេះ ត្រូវ​បាន​លោក Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម PSG ​អះអាង​ថា​វា​ជា​រឿង​មិន​គួរ​ឱ្យ​កើត​មាន​ឡើង​នោះ​ទេ។ ​ជាក់​ស្ដែង ​លោក​តែងតែ​ចេញ​មុខ​មក​ការពារ​កូន​ក្រុម​ជា​និច្ច ​តែ​លើក​នេះ​វិញ​វា​ជា​រឿង​កើត​ឡើង​ដដែល​ៗ​ពេក ​និង​ពួកគេ​ត្រូវ​ទទួល​ខុស​ត្រូវ​ផង​ដែរ ​សម្រាប់​ការ​លេង​បែប​នេះ​។

​អ្នក​ចាត់ការ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​ក្រុម​របស់​លោក​លេង​ល្អ​នៅ​តង់​ទី​១ ប៉ុន្តែ​ឈាន​ដល់​តង់​ទី​២​វិញ ឃើញ​ថា​ពួកគេ​លេង​មិន​បាន​ល្អ​នោះ​ទេ។ ​ក្រុម PSG ​មាន​ឱកាស​សម្លាប់​ការ​ប្រកួត​ច្រើន​ដែរ ប៉ុន្តែ​ចុង​ក្រោយ​ពួកគេ​បែរ​ជា​មិន​អាច​ធ្វើ​បាន​សម្រេច​ទៅ​វិញ៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT