(វីដេអូ) Liverpool បាន​ត្រឹម​ស្មើ Brighton ហើយ​ឥឡូវ​របួស​កីឡាករ​សំខាន់​ម្នាក់​ទៀត​ហើយ

Liverpool យក​បាន​តែ ១ ពិន្ទុ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​នៅ​ជុំ​ទី ១០ ក្រោយ​ពី​ស្មើ ១-១ ទល់​ក្រុម​ក្បែរ​បាត​តារាង Brighton កាល​ពី​ល្ងាច​ថ្ងៃ​សោរ៍ ទី ២៩ ​វិច្ឆិកា។ បច្ចុប្បន្ន​ពួក​គេ​មាន ២១ ពិន្ទុ​នាំ​មុខ​លើ Spurs តែ ១ ពិន្ទុ​ប៉ុណ្ណោះ ខណៈ​មាន់​ខ្នាយ​មាស​មាន​ប្រកួត​សំខាន់​ទល់ Chelsea នៅ​រាត្រី​ថ្ងៃ​អាទិត្យ​នេះ។

ក្រឡេក​ទៅ​មើល​ការ​ប្រកួត​របស់ Liverpool ក្នុង​ដី​របស់ Brighton ខាង​ក្រុម​ភ្ញៀវ​ហាក់​មិន​សូវ​មាន​ឱកាស​ស៊ុត​ទាល់​តែ​សោះ ដោយ​ស៊ុត​ចេញ​ត្រឹម ៦ លើក ចំ​គោលដៅ​តែ ២ លើក​គត់ ត្បិត​បើ​ភាគរយ​គ្រប់គ្រង​បាល់​មាន​ខ្ពស់​ជាង​ម្ចាស់ផ្ទះ​ក៏​ពិតមែន។

គ្រាប់​បាល់​មួយ​នោះ​ធ្វើ​បាន​ដោយ Diogo Jota នៅ​នាទី ៦០ មុន​ត្រូវ​បាន​តាម​ស្មើ​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​លើក​ទី ២ របស់ Brighton នៅ​នាទី ៩០+៣ ហើយ​អាច​រក​បាន​គ្រាប់​បាល់​ដោយ​កីឡាករ Pascal Gross។

បញ្ជាក់​ថា​នៅ​ប្រព័ន្ធ​ដែល​លោក Jurgen Klopp ប្រើប្រាស់​កាល​ពី​យប់​មិញ គឺ​មិន​សូវ​ពេញ​ជើង​ល្អ​នោះ​ទេ ទាំង​នៅ​តំបន់​ការពារ ដល់​ប្រយុទ្ធ ដោយ​នៅ​ជួរ​ក្រោម​រាង​ស្ទើរ​ការពារ​ស្លាប​ដែល​ក្រុម​ត្រូវ​ប្រើប្រាស់ Williams ជំនួស Arnold  និងតំបន់កណ្តាលបន្តអវត្តមាន Van Dijk រយៈពេលយូរ​។ ដល់​ឥឡូវ​នេះ James Milner បាន​រង​របួស​កាល​ពី​យប់​មិញ​ថែម​ទៀត ពោល​វា​កាន់​តែ​បន្ថែម​បញ្ហា​ស្មុគស្មាញ​ដល់​ក្រុម​ខ្លាំង​មែនទែន៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://youtu.be/su2wLe-5mjc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT