នៅ​អាមេរិក មាន​តែ​អាវ​កីឡាករ​កំពូល​រូប​នេះ​អាច​លក់​ដាច់​ជាង​អាវ​របស់ Christian Pulisic

Christian Pulisic គឺ​ជា​កីឡាករ​លេចធ្លោ​ដាច់​គេ​នៅ​សហរដ្ឋអាមេរិក ដែល​កំពុង​បម្រើ​អាជីព​នៅ​លីគ​កំពូល​អឺរ៉ុប​ជាមួយ​ក្លឹប​តោ​ខៀវ Chelsea។ វា​មិន​ជា​រឿង​ចម្លែក​នោះ​ទេ បើ​និយាយ​ថា​អាវ​ Pulisic ​ស្ថិត​ក្នុង​បញ្ជី​ឈុត​ដែល​លក់​ដាច់​បំផុត​មួយ​នៅ​សហរដ្ឋអាមេរិក។

ប៉ុន្តែ​ជាក់ស្តែង​ខ្សែ​ប្រយុទ្ធ​រូប​នេះ មិន​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១ ទេ ផ្ទុយ​ទៅ​វិញ​នៅ​មាន​អាវ​របស់​តារា​ឆ្នើម​មួយ​រូប​ផ្សេង​ទៀត​ដែល​លក់​ដាច់​ជាង​អាវ​ Pulisic ទៅ​ទៀត។ នោះ​គឺ Lionel Messi ដោយ​អាវ​កីឡាករ​មាន​ឈ្មោះ Messi បាន​ឈរ​ចំណាត់ថ្នាក់​ទី ១ លក់​ដាច់​បំផុត​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក។ នេះ​បើ​តាម​តាម​របាយការណ៍​ការ​លក់​លើ​គេហទំព័រ​ SOCCER.com នៅ​ចន្លោះ​ថ្ងៃ​ទី ១ ខែ​តុលា មក​ទល់​ថ្ងៃ​ទី ២២ ​វិច្ឆិកា ឆ្នាំ ២០២០។

រី​ឯ​បញ្ជី​ឈ្មោះ ៣ រូប​ឯ​ទៀត​ដែល​ស្ថិត​នៅ Top 5 មាន Cristiano Ronaldo, Kylian Mbappe និង Marcus Rashford។

ប្រភព​ដដែល​បាន​បង្ហាញ​ពី​ស្ថិតិ​នៃ​អ្នក​គាំទ្រ​តាម​រដ្ឋ​នីមួយៗ​នៅ​អាមេរិក ដោយ​មើល​ឃើញ​ថា​ភាគ​ច្រើន​គឺ​ជា​អ្នក​គាំទ្រ​របស់ Messi និង Pulisic ហើយ Ronaldo មាន​តែ ៥ រដ្ឋ​ប៉ុណ្ណោះ៕

ប្រភព៖ SOCCER.com

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT