Simeone ឈរ​ទះដៃ​លាយឡំ​ទឹក​ភ្នែក ពេល​គោរព​វិញ្ញាណក្ខន្ធ​វីរបុរស​រួម​សញ្ជាតិ Maradona

Valencia បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ភ្ញៀវ Atletico Madrid នៅ​យប់​ថ្ងៃ​សោរ៍ ក្រោម​លទ្ធផល ០-១ ដែល​នេះ​រុញ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Diego Simeone យក​បាន ៣ ពិន្ទុ​រំកិល​ឡើង​លេខ ២ ស្មើ​ពិន្ទុ​ក្រុម​លេខ ១ ក្នុង​តារាង។

ក្រឡេក​ទៅ​ការ​ប្រកួត មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​ចាប់ផ្ដើម នៅ​ក្នុង​កីឡដ្ឋាន​ទាំង​មូល​ក៏​មិន​ខុស​ពី​បណ្តា​ប្រកួត​ឯ​ទៀត​នោះ​ដែរ ពោល​គឺ​មាន​កម្មវិធី​ខ្លី មួយ​នាទី​ដើម្បី​ស្មិងស្មាធិ៍ គោរព​​វិញ្ញាណក្ខន្ធ​នៃ​ការ​ទទួល​មរណភាព​របស់​លោក Diego Maradona។

ឆ្លៀត​ពេល​នោះ​គេ​បាន​ឃើញ​បុរស​រួម​សញ្ជាតិ គឺ​អ្នកចាត់ការ​លោក Diego Simeone ហាក់​មាន​ការ​រំ ជួល​ចិត្ត​ជា​ខ្លាំង ដោយ​លោក​បាន​ឈរ​ទះដៃ​បង្ហាញ​ការ​គោរព​បណ្តើរ លាយឡំ​នឹង​ទឹក​ភ្នែក​រលីងរលោង​ក្នុង​កែវភ្នែក ​ដែល​មើល​ទៅ​ពិត​ជា​សោក សង្រេង​ខ្លាំង។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា Maradona បាន​ទទួល​មាន​មរណភាព​នៅ​ថ្ងៃ​ទី ២៥ ​​វិច្ឆិកា ឆ្នាំ ២០២០ ក្នុង​អាយុ ៦០ ឆ្នាំ ដោយសារ​ជំងឺ​គាំង​បេះដូង ​ក្រោយ​ទើប​ចេញ​ពី​ពេទ្យ​វះកាត់​ការ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល​បាន​រយៈ​ពេល ២ សប្ដាហ៍៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT