(វីដេអូ) ស្តាយ​ស្ទើរ​បោក​ក្បាល! Haaland ​របូត​ឱកាស​តាម​ស្មើ​នៅ​បាល់​នាទី ៩៤ យប់មិញ

Borussia Dortmund មិន​អាច​យក​ឈ្នះ​ក្លឹប FC Koln បាន​នោះ​ទេ សម្រាប់​ការ​ប្រកួត​កាល​ពី​យប់​មិញ ហើយ​ជា​លទ្ធផល​បាន​រង​បរាជ័យ​ក្នុង​ទឹកដី​របស់​ខ្លួន​ឯង ក្រោម​លទ្ធផល ១-២។ គ្រាប់​បាល់​កើត​ចេញ​ពី Ellyes Skhiri របស់​ក្រុម​ភ្ញៀវ​ធ្វើ​ការ​នាំ​មុខ​មុន​នៅ​នាទី​ទី ៩ ហើយ​បន្ថែម​មួយ​គ្រាប់​នៅ​នាទី ៦០ មុន​តាម​បាន​មួយ​សង​ពី Thorgan Hazard នៅ​រំលង ១៤ នាទី​បន្ទាប់។

ប៉ុន្តែ​នៅ​កៀក​បញ្ចប់​តង់​គឺ​នាទី ៩៤ Erling Haaland គេ​មាន​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ស្រួល ក្រោយ​ទទួល​បាន​ការ​កាត់​ចេញ​ពី​មិត្ត​រួម​ក្រុម Marco Reus តែ Haaland ទីទើរ​បែរ​ជា​មិន​អាច​ធ្វើ​បាន​ទៅ​វិញ។ ពេល​នោះ​មិត្ត​រួម​ក្រុម​បាន​បង្ហាញ​ការ​សោកស្តាយ​ជា​ខ្លាំង ហើយ​ខាង​ក្រុម​ភ្ញៀវ​ក៏​សាទរ​ខ្លាំង​ផង​ដែរ សម្រាប់​ការ​យក​បាន ៣ ពិន្ទុ​ទាំង​បុកពោះ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា Haaland គេ​ធ្វើ​បាន​ល្អ​ខ្លាំង​ ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ចូលរួម​នៅ Dortmund ដោយ​រដូវ​កាល​នេះ ត្រឹម ៨ ប្រកួត គេ​រក​បាន ១០ គ្រាប់​ទៅ​ហើយ និង​កំពុង​ប្រដេញ Robert Lewandowski នៅ​តំណែង Top Scorer៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT