គ្រាប់បាល់ដែលធ្វើបានដោយអ្នកចាំទី គឺជាប្រភេទគ្រាប់បាល់ដែលកម្រនឹងកើតមានបំផុតលើទីលាន ព្រោះការពិតទៅ ភារកិច្ចរបស់អ្នកចាំទីគឺមានតួនាទីសំខាន់ក្នុងការសង្រ្គោះបាល់ ហើយឱកាសនៃការសម្រេចទី គឺមានទាបបំផុត។
ចំពោះគ្រាប់បាល់ភាគច្រើនដែលកើតឡើងដោយអ្នកចាំទី គឺរមែងជាការស៊ុត Free Kick ឬការស៊ុតប៉េណាល់ទី ឬពេលខ្លះជាបាល់ចុងម៉ោង ដែលរុញឲ្យអ្នកចាំទីរត់មកចូលរួមនៅប្រអប់គ្រោះថ្នាក់របស់គូប្រជែង។
តើអ្នកដឹងទេថា អ្នកចាំទីរូបណាមួយដែលមានគ្រាប់បាល់ក្នុងអាជីពច្រើនបំផុត ហើយពួកគេបានគ្រងកំណត់ត្រាសំខាន់ៗអ្វីខ្លះ? តទៅនេះទំព័រ CTS Sports ធ្វើការបង្ហាញឈ្មោះ ១០ រូបដូចខាងក្រោម៖
១០) Fernando Patterson សញ្ជាតិកូស្តារីកា រកបាន ២៦ គ្រាប់នៅចន្លោះឆ្នាំ ១៩៩៣-២០១២
=១០) Dragan Pantelic សញ្ជាតិយូហ្គោស្លាវី រកបាន ២៦ គ្រាប់នៅចន្លោះឆ្នាំ ១៩៧១-១៩៨៥
៨) Misael Alfaro សញ្ជាតិអែលសាល់វាឌ័រ រកបាន ៣១ គ្រាប់នៅចន្លោះឆ្នាំ ១៩៨៨-២០១០
៧) Hans-Jorg Butt សញ្ជាតិអាល្លឺម៉ង់ រកបាន ៣២ គ្រាប់នៅចន្លោះឆ្នាំ ១៩៩៤-២០១២
៦) Marcio Santos Souza សញ្ជាតិប្រេស៊ីល រកបាន ៣៤ គ្រាប់នៅចន្លោះឆ្នាំ ២០០២-២០១៩
៥) Rene Higuita សញ្ជាតិកូឡុំប៊ី រកបាន ៤១ គ្រាប់នៅចន្លោះឆ្នាំ ១៩៨៥-២០១០ ធ្លាប់ល្បីល្បាញខ្លាំងជាមួយក្បាច់ខ្យាដំរី សង្គ្រោះបាល់របស់លោកកាលប៉ះអង់គ្លេសនៅឆ្នាំ ១៩៩៥
៤) Dimitar Ivankov សញ្ជាតិប៊ុលហ្គារី រកបាន ៤២ គ្រាប់នៅចន្លោះឆ្នាំ ១៩៩៦-២០១២
៣) Johnny Vegas Fernandez សញ្ជាតិប៉េរូ រកបាន ៤៥ គ្រាប់នៅចន្លោះឆ្នាំ ១៩៩៧-២០១៧
២) Jose Luis Chilavert សញ្ជាតិប៉ារ៉ាហ្គាយ រកបាន ៦៧ គ្រាប់នៅចន្លោះឆ្នាំ ១៩៨២-២០០៤ ដោយលោកជាអ្នកចាំទីតែមួយគត់ក្នុងលោកដែលអាចរកបាន Hat-Trick ក្នុងការប្រកួត
១) Rogerio Ceni សញ្ជាតិប្រេស៊ីល រកបាន ១៣១ គ្រាប់នៅចន្លោះឆ្នាំ ១៩៩០-២០១៥ ជាអ្នកចាំទីរកបាន Free Kick ច្រើនបំផុតដល់ទៅ ៦២ គ្រាប់ ប៉េណាល់ទី ៦០ គ្រាប់ ហើយធ្លាប់ធ្វើបាន គ្រាប់/ប្រកួត ចំនួន ៥ លើក៕
ប្រភព៖ Wikipedia