Modric ​យល់​ព្រម​តំឡើង​ប្រាក់​ពលកម្ម​នៅ Real Madrid ​ស្មើ Ramos ​

Luka Modric ​បាន​យល់​ព្រម​ចំពោះ​ការ​តំឡើង​ប្រាក់​សប្ដាហ៍​របស់​ខ្លួន​នៅ​ក្លឹប Real Madrid ​ដោយ​ចាប់​ពី​រដូវ​កាល​ថ្មី​នេះ​ទៅ រូបគេ​នឹង​ទទួល​បាន​២​សែន​ផោន​ក្នុង​១​សប្ដាហ៍​ដូច Sergio Ramos ​ដែរ។

ការ​សម្រេច​ចិត្ត​តំឡើង​នេះ ​គឺ​ក្រោយ​ពី​ក្លឹប Real Madrid ​មើល​ឃើញ​ថា​ខ្សែ​បម្រើ​រូប​នេះ​លេង​ល្អ ជួយ​ក្លឹប​បាន​ច្រើន​នៅ​រដូវ​កាល​មុន ​និង​លេង​បាន​យ៉ាង​ល្អ​នៅ​ព្រឹត្តិការណ៍ World Cup ។ ដូច្នេះ​ហើយ ​ការ​តំឡើង​ប្រាក់​ពល​កម្ម​នេះ គឺ​ជា​កត្តា​មួយ​ដើម្បី​ចង​ជើង​កីឡាករ​ក្រូអាត​មិន​ឱ្យ​ក្លឹប​ដទៃ​ទិញ​យក។ ស្រប​ពេល​បច្ចុប្បន្ន​នេះ ​Inter Milan ​កំពុង​តែ​បញ្ចុះ​បញ្ចូល Modric ​ខ្លាំង​មែនទែន។

និយាយ​ពី​ការ​តំឡើង​ប្រាក់​ពល​កម្ម​នេះ​ឱ្យ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​កីឡាករ​ទទួល​បាន​បាល់​មាស​នៅ World Cup 2018 ​នេះ ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​នាម​ជា​កីឡាករ​ទទួល​បាន​ប្រាក់​ពលកម្ម​ច្រើន​ជាង​គេ ​បន្ទាប់​ពី Gareth Bale ៕ប្រភព៖ MARCA

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT