Arteta ​៖ Arsenal ​ត្រូវ​ការ​កីឡាករ​ច្រើន​ទៀត ទើប​ប្រជែង​ពាន​បាន​

​លោក Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​មើល​ឃើញ​ថា​សមាជិក​បច្ចុប្បន្ន​ល្អ​មិន​ទាន់​គ្រប់​គ្រាន់​ក្នុង​ការ​ប្រជែង​យក​ពាន​រង្វាន់​នោះ​ទេ ពោល​គឺ​លោក​ត្រូវ​ការ​កីឡាករ​បន្ថែម​ជា​ច្រើន​នាក់​ទៀត។

​តាំង​ពី​ឆ្នាំ​២០១៦​មក ​ក្រុម Arsenal ​មិន​បាន​បញ្ចប់​ចំណាត់​ថ្នាក់​ក្នុង Top4 ​នោះ​ទេ ​ហើយ​បច្ចុប្បន្ន​នេះ​ទៀត​សោត​ក៏​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ពាក់​កណ្ដាល​តារាង​ផង​ដែរ។ ​កត្ដា​នេះ​ហើយ ​ទើប​បាន​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ដាក់​ការ​សង្ស័យ​ខ្លាំង​មែនទែន​លើ​សមត្ថភាព​ដឹក​នាំ​ក្រុម​របស់​លោក Arteta ​ណាស់។

​តែ​បើ​តាម​សម្ដី​របស់​លោក Arteta ​វិញ ​បាន​និយាយ​ថា​ក្រុម​របស់​លោក​ត្រូវ​ការ​កីឡាករ​ច្រើន​នាក់​ទៀត​ណាស់​ទើប​អាច​ប្រជែង​ជាមួយ​គេ​បាន។ ​ក្លឹប​មាន​ខ្ទង់​ចំណាយ​តិច​តួច ​បើ​ធៀប​ជាមួយ​ក្លឹប​ដទៃ​ទៀត​ដែល​បាន​ប្រើប្រាស់​ប្រាក់​ចាយ​វាយ​លើ​កីឡាករ​ខ្លាំង​មែនទែន៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT