• Barcelona ​នឹង​កាត់​ប្រាក់​ឈ្នូល​កីឡាករ​សរុប​១១០​លាន​ផោន ​រយៈ​ពេល​៣​ឆ្នាំ​

    ​ក្លឹប FC Barcelona ​បាន​សម្រេច​ចិត្ត​កាត់​ប្រាក់​ឈ្នួល​កីឡាករ​សរុប​ដល់​១១០​លាន​ផោន ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ខាង​មុខ​នេះ ​ដើម្បី​ជា​ការ​ជួយ​ទប់​ចំណាយ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយសារ​មេរោគ​កូវីដ​១៩​កន្លង​ទៅ​នេះ​។

    ​វិបត្តិ​កូវីដ​១៩ ដែល​ធ្វើ​ឱ្យ​គ្មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ការ​ប្រកួត​កន្លង​ទៅ​នេះ បាន​ធ្វើ​ឱ្យ​ក្លឹប​ជា​ច្រើន​ខ្វះ​ខាត​ប្រាក់​សម្រាប់​ចំណាយ​ខ្លាំង​មែនទែន។ ​ក្របខណ្ឌ La Liga ​បាន​ដាក់​វិធានការណ៍​ជា​ច្រើន​ដើម្បី​ស្រោចស្រង់​ក្លឹប​ជា​ច្រើន​ក្នុង​គ្រា​លំបាក​នេះ ​ដោយ​ក្នុង​នោះ​ក៏​មាន​ការ​កាត់​ប្រាក់​ឈ្នួល​កីឡាករ​ផង​ដែរ។ ដោយ​ក្លឹប​ទាំង​អស់​អាច​ចាត់​ចែក​ដោយ​ខ្លួន​ឯ​ចំពោះ​ចំនួន​ប្រាក់​ដែល​ពួកគេ​គិត​ថា​ល្មម​សម្រាប់​ទប់​ចំណាយ​។

    ជាក់​ស្ដែង​ក្នុង​នោះ FC Barcelona ​បាន​បើក​ការ​ចរចា​ជាមួយ​កីឡាករ​ជា​ច្រើន​សប្ដាហ៍​មក​ហើយ ដោយ​ទើប​តែ​សម្រេច​បាន​ផល​នៅ​ពេល​នេះ​ទេ។ ពួកគេ​សម្រេច​ថា​នឹង​កាត់​ប្រាក់​ឈ្នួល​សរុប​១១០​លាន​ផោន​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ខាង​មុខ​ជាមួយ​កីឡាករ​ក្រុម​បាល់ទាត់ ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ៕

    ប្រភព៖ Goal

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT