Zlatan និង Lewandowski កំពុង​នាំ​មុខ​បញ្ជី​ឈ្មោះ​ម៉ាស៊ីន​រក​គ្រាប់​បាល់​ទាំង ៥ នៅ​អឺរ៉ុប

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​កំពូល​តំបន់​អឺរ៉ុប​រួម​មាន La Liga, Serie A, Premier League, Bundesliga និង Ligue 1 កំពុង​ឈាន​ដល់​ចំណុច​ ៣០ ភាគរយ​នៃ​រដូវ​កាល​ទាំង​មូល​ហើយ។

បណ្តុំ​កីឡាករ​កំពូលៗ​បាន​រក​គ្រាប់​បាល់​បណ្តាក់​គ្នា​ជា​បន្តបន្ទាប់ ហើយ​ក្នុង​នោះ Robert Lewandowski ដែល​ជា Top Scorer រដូវ​កាល​ចាស់ នៅ​តែ​ឈរ​ចំណាត់ថ្នាក់​កំពូល​បណ្តោះ​អាសន្ន​នា​ពេល​នេះ​ដដែល។
តាម​របាយការណ៍​ពី Sportskeeda យើង​បង្ហាញ​ឈ្មោះ​កីឡាករ​កំពូល​ទាំង ៥ ដែល​កំពុង​ស្ថិត​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​ស្បែក​ជើង​មាស​ប្រចាំ​រដូវ​កាល ២០២០/២១៖​

៥) Son Heung-min (Tottenham) រក​បាន ៩ គ្រាប់
៤) Kylian Mbappe (PSG) រក​បាន ៩ គ្រាប់
៣) Dominik Calvert-Lewin (Everton) រក​បាន ១០ គ្រាប់
២) Erling Haaland (Dortmund) រក​បាន ១០ គ្រាប់
១) Robert Lewandowski (Bayern Munich) រក​បាន ១១ គ្រាប់៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT