ឃើញ​គុណភាពល្អ តែ​ស្តាយ​ Koeman មិន​សូវ​ឲ្យ​លេង ឥឡូវ​គ្រូ Leeds ចង់​បាន​ហើយ

បើ​តាម​របាយការណ៍​ពី Diario AS បាន​ចុះ​ផ្សាយ​អ្នកចាត់ការ​របស់​ក្លឹប Leeds United គឺ​លោក Marcelo Bielsa ​កំពុង​ដាក់​គោលដៅ​ចង់​នាំ​យក​យុវជន Riqui Puig ពី​ក្លឹប Barcelona នៅ​ទីផ្សារ​ដោះដូរ​នា​ពេល​ខាង​មុខ។

យុវជន​វ័យ ២១ ឆ្នាំ​បាន​វិវត្ត​ខ្លួន​ពី​ឈុត B មក​ចូលរួម​នៅ​ឈុត​ធំ​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០២០ តែ​មក​ទល់​ពេល​នេះ​ទើប​បង្ហាញ​ខ្លួន​បាន ២៨ នាទី​ប៉ុណ្ណោះ ដោយ​ជា​កីឡាករ​បម្រុង​មួយ​លើក​នៅ Champions League និង​មួយ​លើក​នៅ LaLiga ក្រោម​ការ​ដឹកនាំ​របស់​លោក Ronald Koeman។

ចំណែក​ឯ​ Bielsa ដែល​កំពុង​តែ​អភិវឌ្ឍ Leeds United យ៉ាង​សកម្ម​នៅ​រដូវ​កាល​នេះ ហាក់​មើល​ឃើញ​ថា​សមត្ថភាព​របស់ Puig អាច​ជួយ​ក្រុម​ខ្លួន​បាន​នៅ​ប្រព័ន្ធ​បម្រើ និង​ចង់​ចរចា​យក​គេ​មក​ PL នៅ​រដូវ​រងា​ខាង​មុខ។

ហាង​ឆេង​ថ្លៃ​ខ្លួន​របស់​កីឡាករ​អេស្ប៉ាញ​អាច​ថ្លៃ​ប្រមាណ ២០ លាន​អឺរ៉ូ ខណៈ​ដែល​កុងត្រា​ត្រូវ​ផុត​នៅ​ឆ្នាំ​ក្រោយ តែ​មាន​លក្ខខណ្ឌ​អាច​បន្ត​ថ្មី​រយៈ​ពេល ២ ឆ្នាំ៕ ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT