• គិត​ត្រឹម​ជុំ​ទី ៤ នៅ UEL រក​ឃើញ ៤ ក្រុម​ហើយ​មាន​កៅអី​ទៅ​វគ្គ ៣២ ក្រុម​ចុង​ក្រោយ

    ការ​ប្រកួត​ជុំ​ទី ៤ នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​សម្រាប់​ព្រឹត្តិការណ៍ UEFA Europa League ​កាល​ពី​យប់​មិញ​បាន​បញ្ចប់​ទៅ​ហើយ ដោយ​ជា​លទ្ធផល​យើង​ក៏​សម្រេច​រក​ឃើញ ៤ ក្រុម​ជា​បណ្តើរៗ​ដែល​មាន​កៅអី​នៅ​វគ្គ​បន្ទាប់ ៣២ ក្រុម​ចុង​ក្រោយ។

    ក្នុង​នោះ​មាន​ដូច​ជា៖

    • នៅ​ពូល A: ក្លឹប Roma មាន ១០ ពិន្ទុ
    • នៅ​ពូល B: ក្លឹប Arsenal មាន ១២ ពិន្ទុ
    • នៅ​ពូល G: ក្លឹប Leicester City មាន ១០ ពិន្ទុ
    • នៅ​ពូល L: ក្លឹប Hoffenheim មាន ១២ ពិន្ទុ

    បញ្ជាក់​ថា ការ​ប្រកួត​នៅ​វគ្គ ៣២ ក្រុម នឹង​ត្រូវ​ចាប់​ឆ្នោត​ក្រុម​ដែល​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី ១៤ ​ធ្នូ ឆ្នាំ ២០២០ ហើយ​ការ​ប្រកួត​ជើង​ទី ១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៨ ​កុម្ភៈ ខណៈ​ជើង​ទី ២ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ​កុម្ភៈ ឆ្នាំ ២០២១៕ ប្រភព៖ UEFA

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT