លោក Maurizio Sarri អ្នកចាត់ការក្រុម Chelsea បានផ្ដាំទៅអ្នកគាំទ្រថាកុំរំពឹងទៅលើអ្នកចាំទីថ្មី Kepa Arrizabalaga ខ្លាំងពេក ព្រោះរូបគេនៅមានកម្រិត មិនទាន់អភិវឌ្ឍខ្លួនដល់ Courtois ឡើយ។
Maurizio Sarri
Kepa Arrizabalaga
លោកបញ្ជាក់ថា Kepa ត្រូវការពេលវេលាទៀត ដើម្បីឱ្យរូបគេឈានដល់កម្រិតមួយ ដូចទៅនឹង Thibaut Courtois ដែលក្លឹបលក់ទៅឱ្យ Real Madrid នោះដែរ។ លោក Sarri បន្ដថាកីឡាករថ្មីរបស់ខ្លួនរូបនេះនៅក្មេងខ្ចី មិនទាន់មានបទពិសោធច្រើននៅឡើយ។ ដូច្នេះហើយ ពេលនេះអ្នកគាំទ្រមិនត្រូវដាក់សម្ពាធ តម្រូវការអ្វីខ្លាំងទៅលើគេនោះឡើយ។
Thibaut Courtois
ចំពោះការចាកចេញរបស់ Courtois លោក Sarri បានបន្ថែមទៀតថា៖ “ខ្ញុំចូលចិត្ត Courtois ដែលគាត់ត្រង់ គាត់ប្រាប់យើងថាគាត់ចង់ចាកចេញ គាត់ចង់ទៅ Madrid ។ ដូច្នេះហើយ យើងក៏បានបាត់បង់កីឡាករល្អបំផុតនៅលើលោកនេះ។ ប៉ុន្តែយើងក៏បានទិញយកអ្នកចាំទីវ័យក្មេងល្អម្នាក់មកវិញ ខ្ញុំសង្ឃឹមថាគាត់នឹងជួយយើងច្រើន គាត់នឹងអភិវឌ្ឍខ្លួនបានលឿន”។
នៅយប់នេះដែរ ក្រុម Chelsea នឹងត្រូវតតាំងជាមួយក្រុម Huddersfield Town សម្រាប់ប្រកួតបើករដូវកាលរបស់ខ្លួននៅក្របខណ្ឌ English Premier League ៕ប្រភព៖ DailyMail