កំណត់ត្រា​ថ្មី! ​នៅ UCL ឆ្នាំ​នេះ​មាន​កីឡាករ​អាមេរិក​បង្ហាញ​ខ្លួន​ច្រើន​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​ UEFA Champions League រដូវ​កាល ២០២០/២១ បាន​ឆ្លង​ផុត​មក​ដល់​ជុំ​ទី ៤ ហើយ ដោយឡែក​ក៏​រក​ឃើញ​ក្រុម​ដល់​ទៅ ៦ មាន​កៅអី​សម្រាប់​វគ្គ​បន្ទាប់ ១៦ ក្រុម​ជា​បណ្តើរៗ។

យ៉ាងណាមិញ​សម្រាប់​កីឡាករ​អាមេរិក​ក៏​មាន​ចារ​ឈ្មោះ​ក្នុង​កំណត់ត្រា​ដ៏​ធំ​មួយ​សម្រាប់​ព្រឹត្តិការណ៍​ប្រចាំ​រដូវ​កាល​នេះ​ផង​ដែរ។ នោះ​គឺ​ជា​រដូវ​កាល​ដែល​មាន​កីឡាករ​សញ្ជាតិ​អាមេរិក​បង្ហាញ​ខ្លួន​ច្រើន​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត UCL គឺ​មាន​ដល់​ទៅ ៨ រូប​ឯ​ណោះ។

ដោយ​មាន​ដូច​ជា Christian Pulisic (Chelsea), Gio Reyna (Dortmund), Weston McKennie (Juventus), Sergino Dest (Barcelona), Tyler Adams (RB Leipzig), Konrad De La Fuente (Barcelona), Ethan Horvath (Club Brugge), Chris Richards (Bayern)។

វា​បាន​យក​ឈ្នះ​កំណត់ត្រា​ចាស់ ដែល​កើត​ឡើង​នៅ​រដូវ​កាល ២០០៤/០៥ ដែល​មាន​ត្រឹម ៦ រូប​ប៉ុណ្ណោះ៕

ប្រភព៖ BR/Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT