Man Utd ​នឹង​ដេញ​ថ្លៃ​យក Dembele ​នៅ​ខែ​មករា​ខាង​មុខ​នេះ​

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​មិន​បោះ​បង់​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Ousmane Dembele ​ឡើយ ដោយ​នឹង​ដាក់​ដេញ​ថ្លៃ​ទៀត​នៅ​ខែ​មករា​ឆ្នាំ​២០២១​ខាង​មុខ​នេះ​។

កាល​ពី​រដូវ​ក្ដៅ​ឬ​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ ក្រុម​របស់​លោក Ole ​បាន​ព្យាយាម​ទាក់ទង​ទិញ​យក Dembele ​នេះ​ម្ដង​មក​ហើយ ប៉ុន្តែ​បរាជ័យ​ទៅ​វិញ។ ​ដោយ​ឡែក​នៅ​ក្រុម​បិសាច​ក្រហម ​មិន​បាន​បោះ​បង់​ចោល​ក្ដី​ចង់​បាន​មួយ​នេះ​ទេ ពោល​គឺ​ពួកគេ​បាន​រៀប​ចំ​ជា​ស្រេច​ហើយ​ក្នុង​ការ​ដេញ​ថ្លៃ​ម្ដង​ទៀត​នៅ​ខែ​មករា​ខាង​មុខ។

​រំលឹក​ថា Barcelona ​ទិញ​កីឡាករ​បារាំង​នេះ​មក​ដើម្បី​ជំនួស​តំណែង​របស់ Neymar ​ប៉ុន្តែ​ជាក់​ស្ដែង​មិន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។ ​Dembele ​តែងតែ​រង​របួស​ជា​និច្ច ​និង​មិន​សូវ​បាន​ចូល​លេង​ឡើយ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​រូបគេ​ទទួល​បាន​នាទី​លេង​ច្រើន​ឡើង​វិញ ​ក្រោយ​ពី Ansu Fati ​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT