West Ham ​ប៉ះ Man Utd ​នឹង​ក្លាយ​ជា​ប្រកួត​ដំបូង​គេ ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​

​ចាប់​ពី​ខែ​ក្រោយ​ទៅ ​ក្របខណ្ឌ English Premier League ​នឹង​ចាប់​ផ្ដើម​បើក​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​បណ្ដើរ​ៗ​តាម​ជំហាន​ហើយ ​ក្រោយ​ទទួល​បាន​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​អង់គ្លេស។

ដោយ​ប្រកួត​ដំបូង​គេ​ដែល​នឹង​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ គឺ​ការ​ប្រកួត​រវាង​ក្រុម West Ham ​ត​ទល់​ជាមួយ​ក្រុម Manchester United ​នៅ​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ខណៈ​ដែល​ប្រកួត​មួយ​ទៀត​ដែរ​នោះ​គឺ ​ក្រុម Chelsea ​ជាមួយ Leeds United ​ដែរ។ ​ការ​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​វិញ​នេះ ក៏​ស្ថិត​ក្នុង​ដំណាក់​កាល​កំណត់​មួយ​ផង​ដែរ ​មិន​ឱ្យ​មាន​ច្រើន​ចូល​ទស្សនា​នោះ​ទេ។

​ក្រុម​អ្នក​គាំទ្រ ​នឹង​មិន​យល់​ព្រម​ឱ្យ​ស្អែក​ច្រៀង ​ផឹក​ស្រា ​និង​អង្គុយ​ក្បែរ​គ្នា​ច្រើន​ឡើយ។ ​ដោយ​នេះ​ជា​វិធានការ​មួយ​ដែល​អង់គ្លេស​បាន​ដាក់​ឱ្យ​ក្លឹប​បាល់ទាត់​ទាំង​អស់​ចាត់ចែង​ប្រាប់​ទៅ​អ្នក​គាំទ្រ ​ដើម្បី​ជា​ការ​ចូល​រួម​ការពារ​ទប់​ស្កាត់​មេរោគ​កូវីដ​១៩​ទាំង​អស់​គ្នា៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT