កីឡករ Rui Patricio របស់ក្រុមWolves នឹងក្លាយជាអ្នកចាំទីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ដែលពាក់អាវលេខ១១ ដែលជាលេខសម្រាប់កីឡាករលេងនៅតំបន់ប្រយុទ្ធ។
Wolves ជាក្រុមចំណូលថ្មីដែលទើបឡើងពីលីគ Championship ។ ក្នុងឱកាសបានឡើងនេះដែរ ពួកគេបានប្រមូលទិញកីឡាករជាច្រើននាក់ ដើម្បីឱ្យមានទម្រង់លេងល្អការពារខ្លួននៅលីគកំពូលនេះបាន។ យ៉ាងណាមិញ អ្វីដែលគេកត់សម្គាល់នោះដែរ អ្នកចាំទីថ្មីរបស់ក្រុមនេះ បានបង្កើតប្រវត្តិសាស្ត្រមួយហើយ ដោយនឹងពាក់អាវលេខ១១ឯណោះ ដើម្បីលេងរដូវកាលនេះ។
មូលហេតុដែលធ្វើឱ្យ Patricio អ្នកចាំទីជម្រើសជាតិព័រទុយហ្គាល់ សម្រេចពាក់អាវលេខ១១នេះ គឺដោយសារតែលេខ១ ត្រូវរក្សាទុកក្រោយពី Carl Ikeme វីរបុរសរបស់ក្លឹបនេះបានប្រកាសចូលនិវត្តទៅ។ ដូច្នេះហើយ អ្នកចាំទីចំណូលថ្មីត្រូវជ្រើសរើសយកលេខថ្មីដោយខ្លួនឯង៕ប្រភព៖ DailyMail