Moura ៖ Jose ​ជា​គ្រូ​ដែល​នឹង​នាំ​ក្រុម Spurs ​លើក​ពាន​រង្វាន់​

Lucas Moura ​ជឿ​ជាក់​ថា​លោក Jose Mourinho ​នឹង​ដឹក​នាំ​ក្រុម Spurs ​ឱ្យ​ស្គាល់​ជាតិ​ពាន​រង្វាន់​មិន​ខាន​សម្រាប់​រដូវ​កាល​នេះ ប្រសិន​បើ​គ្រប់​គ្នា​ផ្ដល់​ទំនុក​ចិត្ត​លើ​លោក។ក្រុម Spurs ​នា​រដូវ​កាល​នេះ​ឃើញ​ថា​មាន​ទម្រង់​លេង​ល្អ​ប្លែក ​ដោយ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​កំពូល​តារាង English Premier League ​ទៅ​ហើយ ​ក្រោយ​ពី​យ​ក​ឈ្នះ​ក្រុម Manchester City ​ក្នុង​លទ្ធផល ​២-០ ​កាល​ពី​ពេល​កន្លង​ទៅ។ ​

ជាមួយ​ទម្រង់​លេង​ដ៏​ល្អ​របស់​ក្រុម ​និង​មិន​មាន​កីឡាករ​សំខាន់​របួស​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ Moura ​ជឿ​ជាក់​ថា Spurs ​អាច​ឈ្នះ​ពាន​រង្វាន់​បាន​ហើយ​សម្រាប់​រដូវ​កាល​នេះ​។កីឡាករ​ប្រេស៊ីល​វ័យ​២៨​ឆ្នាំ​ខាង​លើ​បាន​និយាយ​ថា​៖ “យើង​កំពុង​កសាង​ក្រុម​ដ៏​ល្អ​មួយ​នា​រដូវ​កាល​នេះ ​ហើយ​យើង​ក៏​បាន​នាំ​យក​កីឡាករ​ល្អ​ៗ​ជា​ច្រើន​មក​រួម​ក្រុម​ផង​ដែរ។

យើង​ដឹង​ថា​វា​ពិបាក​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ ​ប៉ុន្តែ​សម្រាប់​ខ្ញុំ​មើល​ឃើញ​ថា​ក្រុម Spurs ​សម្រេច​ចិត្ត​ត្រូវ​ណាស់​ក្នុង​ការ​នាំ​លោក Jose Mourinho ​មក​ដឹក​នាំ ព្រោះ​គាត់​ជា​អ្នក​ចាត់ការ​ចង់​ឈ្នះ​ពាន​ម្នាក់”៕

ប្រភព៖ Theguardian

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT