Klopp ​ស្រែក​ដាក់​កីឡាករ Liverpool ​បែប​ណា ​ពេល​ចាញ់ Atalanta ​

​ក្រុម​ Liverpool ​បាន​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង ​លទ្ធផល ​២-០ ​ក្រោម​ថ្វី​ជើង​ក្រុម Atalanta ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៤ ពាន​រង្វាន់ UEFA Champions League ​។នេះ​ជា​បរាជ័យ​លើក​ដំបូង​សម្រាប់​ក្រុម Liverpool ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Atalanta ​ដល់​ទៅ ៥-០ ​ឯ​ណោះ។ ​តែ​បើ​ទោះ​ជា​ចាញ់​សប្ដាហ៍​ទី​៤​មែន ប៉ុន្តែ​ជាក់​ស្ដែង​ក្រុម​ហង្ស​ក្រហម​នៅ​បន្ដ​ឈរ​កំពូល​តារាង​ពូល​ D ​ដដែល ដោយ​មាន​៩​ពិន្ទុ​ក្នុង​ដៃ​ទៅ​ហើយ។

​ក្នុងការ​ប្រកួត​នោះ​ដែរ ​លោក Klopp ​មើល​ឃើញ​ថា​កូន​ក្រុម​ហាក់​ដូចជា​មិន​ចង់​លេង​នោះ​ទេ ​ដោយ​មាន​ទម្រង់​លេង​មិន​ដូច​អ្វី​ដែល​បាន​រៀប​ចំ​ឡើយ។ ​លោក ​បាន​ស្រែក​ដាក់​កីឡាករ​ថា​៖ “សូម ​ចាប់​ផ្ដើម​លេង​បាល់​ឡើង​ក្មេង​ប្រុស​ទាំង​អស់​គ្នា”។ ​ដោយ​ឃ្លា​នេះ ​ស​បញ្ជាក់​ថា​លោក​មើល​ឃើញ​សមាជិក​ក្រុម​មិន​មាន​សកម្ម​ចង់​លេង​ក្នុង​ការ​ប្រកួត​នេះ​ទេ៕

ប្រភព៖ Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT