Conte ​ថា​កម្រិត Inter Milan ​និង Real Madrid ​ខុស​គ្នា​ឆ្ងាយ​

ក្រុម Inter Milan ​បាន​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៤​ពាន​រង្វាន់ UEFA Champions League ​។Eden Hazard ​បាន​បើក​ការ​នាំ​មុខ​មុន​ឱ្យ Real Madrid ​មុន ដោយ​បាល់​ប៉េណាល់ទី ​មុន​ពេល Hakimi ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​មួយ​ទៀត ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Zidane ​ឈ្នះ​ក្នុង​លទ្ធផល ​២-០។

​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង​នេះ ​មិន​ធ្វើ​ឱ្យ​លោក Conte ​បារម្ភ​អ្វី​នោះ​ទេ ព្រោះ​លោក​ដឹង​ច្បាស់​ពី​កម្រិត​កីឡាករ​របស់​ក្រុម​ខ្លួន ​ជាមួយ​ក្រុម​អធិរាជ​ស​ច្បាស់។លោក Conte ​បាន​និយាយ​ថា​៖ “វា​តែងតែ​ពិបាក​ហើយ​ក្នុង​ការ​លេង​ជាមួយ​ក្រុម​ធំ​ដូចជា Real Madrid ​ហើយ​វា​ពិត​ជា​ពិបាក​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​ទល់​ពួកគេ។

ខ្ញុំ​មិន​បារម្ភ​ច្រើន​ណាស់​ចំពោះ​លទ្ធផល​នេះ។ យើង​ត្រូវ​តែ​ដើរ​ទៅ​មុខ​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​”។ ​រំលឹក​ថា Inter Milan ​កំពុង​ស្ថិត​នៅ​បាត​តារាង ​ដោយ​មាន​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​ការ​ប្រកួត​៤​ប្រកួត​មក​នេះ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT