Andre Villas-Boas ​ចង់​ឃើញ FIFA ​ទុក​អាវ​លេខ​១០ ​ដើម្បី​គោរព​ដល់ Maradona ​

Andre Villas-Boas ​អ្នក​ចាត់ការ​ក្រុម ​Marseille ​ចង់​ឃើញ FIFA ​ទុក​អាវ​លេខ​១០​ឱ្យ​ចូល​និវត្តន៍ ​ដើម្បី​ជា​ការ​គោរព​ដល់​លោក Diego Maradona ​ក្រោយ​ពី​វីរបុរស​បាល់ទាត់​រូប​នេះ ​បាន​ស្លាប់​នៅ​យប់មិញ​នេះ​។

លោក Diego Maradona ​បាន​បាត់​បង់​ជីវិត​កាល​ពី​យប់មិញ​នេះ ដោយសារ​ជំងឺ​គាំង​បេះដូង ​បន្ទាប់​ពី​វះកាត់​ខួរ​ក្បាល​រួច​កាល​ពី​សប្ដាហ៍​មុន​នេះ​។ ​ដំណឹង​ដ៏​សោកសៅ​មួយ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​កីឡា ​ជុំ​វិញ​ពិភព​លោក​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ជា​ខ្លាំង ព្រោះ​បាត់បង់​ធនធាន​មនុស្ស​កម្រ​មួយ​ក្នុង​វិស័យ​នេះ​។ ​

​ដោយ​លោក Andre Villas-Boas ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “នេះ​ជា​ដំណឹង​រន្ធត់​មួយ។ យើង​បាន​បាត់​បង់​វីរបុរស​ម្នាក់​ក្នុង​វិស័យ​បាល់ទាត់។ ខ្ញុំ​យល់​ថា FIFA ​គួរ​តែ​ដាក់​អាវ​លេខ​១០ ​ដើម្បី​ចូល​និវត្តន៍​សិន ដើម្បី​ជា​ការ​ចង់ចាំ​សម្រាប់​លោក Maradona”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT