រក​ឃើញ​ ៦ ក្រុម​ហើយ កក់​កៅអី​នៅ​វគ្គ ១៦ ក្រុម គិត​ត្រឹម​ជុំ​ទី ៤ UCL សប្ដាហ៍​នេះ

ក្រុម​ទាំង ៣២ បាន​បញ្ចប់​ការ​ប្រកួត​នៅ​ជុំ​ទី ៤ វគ្គ​ចែក​ពូល សម្រាប់​ព្រឹត្តិការណ៍ UEFA Champions League ចប់​សព្វគ្រប់​ហើយ​កាល​ពី​យប់​មិញ ជា​លទ្ធផល​យើង​សម្រេច​រក​ឃើញ​ក្រុម​ដល់​ទៅ ៦ ដែល​មាន​កៅអី​នៅ​វគ្គ​បន្ទាប់​ ១៦ ក្រុម​ចុង​ក្រោយ។

ក្នុង​នោះ​មាន​ដូច​ជា៖

  • នៅ​ពូល A ក្រុម Bayern Munich ឈ្នះ ៤ ប្រកួត​មាន ១២ ពិន្ទុ
  • នៅ​ពូល C ក្រុម Manchester City ឈ្នះ ៤ ប្រកួត មាន ១២ ពិន្ទុ
  • នៅ​ពូល E ក្រុម Chelsea និង Sevilla ឈ្នះ ៣ ស្មើ ១ មាន ១០ ពិន្ទុ
  • នៅ​ពូល G ក្រុម Barcelona ឈ្នះ ៤ ប្រកួត​មាន ១២ ពិន្ទុ និង Juventus ឈ្នះ ៣ ចាញ់ ១ មាន ៩ ពិន្ទុ

ការ​ប្រកួត​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល សេសសល់​ចំនួន ២ ជុំ​ទៀត ដោយ​ជុំ​ទី ៥ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២&៣ ធ្នូ ខណៈ​ជុំ​ទី ៦ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៩&១០ ធ្នូ ឆ្នាំ ២០២០។ អ្វី​ដែល​ពិសេស​នៅ​ជុំ​ចុង​ក្រោយ​នោះ​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្លឹប Barcelona និង Juventus ​នា​ថ្ងៃ​ទី ៩ ​ធ្នូ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ដែល​ជា​ជួប​គ្នា​រវាង​តារា​ឆ្នើម Lionel Messi និង Cristiano Ronaldo ក្រោយ​ខកខាន​ប៉ះ​គ្នា​លើ​ទីលាន​ជាង ២ ឆ្នាំ​មក​ហើយ។

បញ្ជាក់​ថា ​ក្រោយ​រក​ឃើញ​ឈ្មោះ​ក្រុម​ទាំង ១៦ សមាគម​បាល់ទាត់​អឺរ៉ុប UEFA ​ក៏​នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី ១៤ ​ធ្នូ ឆ្នាំ ២០២០ ហើយ​ការ​ប្រកួត​ជើង​ទី ១ ធ្វើ​ឡើង​នៅ​កំឡុង​ខែ​កុម្ភៈ និង​ជើង​ទី ២ នៅ​ខែ​មិនា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT