ក្លឹប Inter Milan មិនអាចយកជ័យជម្នះក្នុងទឹកដីរបស់ខ្លួនឯងកាលពីយប់មិញបានទេ សម្រាប់ការប្រកួតទល់ក្រុមខ្លាំង Real Madrid។ ម្ចាស់ផ្ទះបានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវអេស្ប៉ាញ ២-០ ដែលរុញឲ្យឱកាសប្រជែងកៅអីនាវគ្គបន្ទាប់សម្រាប់ក្រុមអ៊ីតាលី កាន់តែចុះថយទៅ។
ពីរគ្រាប់ដែលកើតឡើងក្នុងការប្រកួត មួយគឺធ្វើបានដោយការស៊ុតប៉េណាល់ទីនានាទី ៧ ដោយកីឡាករ Eden Hazard លុះដល់នាទី ៣៣ កីឡាករលេងកាច Arturo Vidal ក៏រងពិន័យកាតក្រហម ហើយមកដល់នាទី ៥៩ ទើបកើតមានបាល់ Own Goal ភ្លាត់ដោយសារ Achraf Hakimi។
ជាក់ស្តែងសាច់បាល់របស់ Inter ចាប់ផ្តើមធ្លាក់ចុះខ្លាំង ជាពិសេសក្រោយពេលសល់កីឡាករត្រឹម ១០ នាក់លើទីលាន ហើយសរុប ៩០ នាទីពួកគេស៊ុតចំគោលដៅតែ ១ លើកគត់ ខណៈ Real ធ្វើបានដល់ ៥ លើកតាមរយៈការគ្រប់គ្រងបាល់ ៦៣ ភាគរយ។
ទស្សនាវីដេអូខាងក្រោម៖
បញ្ជាក់ថា Inter Milan មាន ២ ពិន្ទុនៅជុំទី ៤ ឈរបាតពូល ខណៈ Real Madrid មាន ៧ ពិន្ទុឈរលេខ ២។ នៅជុំបន្ទាប់ Inter Milan នឹងត្រូវជួប Monchengladbach ដែលជាក្រុមខ្លាំងលេខ ១ ក្នុងពូល ហើយបើចាញ់ទៀត គឺអស់ឱកាសហើយ៕