មួយគ្រាប់​យប់​មិញ Ronaldo តាម​ស្មើ​កំណត់ត្រា​ពិសេស​របស់ Messi នៅ UCL

Juventus បាន​យក​ឈ្នះ ២-១ ទៅ​លើ​ក្រុម Ferencvaros កាល​ពី​យប់​មិញ ហើយ​ក៏​មាន​ចំណែក​គ្រាប់​បាល់​របស់​តារា​ឆ្នើម Cristiano Ronaldo មួយ​ផង​ដែរ។

ក្រៅ​ពី​ជា​ចំណែក​រក​បាន ៣ ពិន្ទុ​ឲ្យ​ក្រុម​កីឡាករ​ព័រទុយហ្គាល់​ក៏​បាន​ចារ​ឈ្មោះ​ក្នុង​កំណត់ត្រា ស្មើ​គ្នា​ជាមួយ Lionel Messi នាម​ជា​កីឡាករ​រក​បាន​គ្រាប់​នៅ UCL សម្រាប់​ការ​ប្រកួត​ក្នុង​ដី​ច្រើន​បំផុត ពោល​គឺ​យប់​មិញ​ជា​គ្រាប់​បាល់​ទី ៧០ ក្នុង​ដី​សម្រាប់ CR7។

បញ្ជាក់​ថា អ្នក​ទាំង​ពីរ​នឹង​ត្រូវ​តតាំង​គ្នា​នៅ​ប្រកួត​ជុំ​ទី ១ នៅ​ចុង​ខែ​ធ្នូ​ខាង​មុខ តែ​ប្រកួត​នេះ​ជា​ការ​លេង​ក្នុង​ទឹកដី​របស់​ Barcelona ទេ អ៊ីចឹង M10 អាច​មាន​ឱកាស​ប្រជែង​នាំ​មុខ​គ្រាប់​បាល់​ក្នុង​ដី​លើ CR7 បាន ប្រសិន​ណា​អាច​បង្កើត​គ្រាប់​បាល់។

បង្វែរ​ទៅ​គ្រាប់​បាល់​រួម​នៅ UCL ឯ​ណោះ​វិញ Ronaldo នៅ​តែ​ឈរ​ចំណាត់ថ្នាក់​កំពូល ​ដោយ​មាន ១៣១ គ្រាប់​ក្នុង​ដៃ បូក​ទាំង​កាល​លេង​នៅ​ក្លឹប Man Utd ក៏​ដូច​ជា Real Madrid ស្រប​ពេល​ដែល​កីឡាករ​អាហ្សង់ទីន​មាន ១១៨ គ្រាប់៕ ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT