សប្តាហ៍ទី ១៧ នៅលីគកំពូលកម្ពុជា កៅអីកំពូលតារាងអាចនឹងមានការប្រែប្រួល

ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨ សប្តាហ៍ទី ១៧ បានចូលមកដល់ក្នុងសប្តាហ៍នេះហើយ ដោយថ្ងៃសៅរ៍មាន ៣គូ និងថ្ងៃអាទិត្យ ៣គូ ដូចសព្វដង ។

គូពិសេសគឺជាការជួបគ្នារវាងក្រុមតំបន់កំពូល គឺបឹងកេត ទល់នឹង វិសាខា នៅថ្ងៃអាទិត្យ ទី ១២ ខែ សីហា ឆ្នាំ ២០១៨ ខណៈដែលជួបកាលពីជើងទីមួយត្រឹមលទ្ធផលស្មើគ្នាប៉ុណ្ណោះ ។

ណាហ្គាវើល ជួបគូប្រកួតខ្សោយគឺវេស្ទើនភ្នំពេញនៅល្ងាចនេះ ម៉ោង ៣រសៀល នៅកីឡដ្ឋានវេស្ទើន រីឯអង្គរថាយហ្គឺរ ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ ម៉ោង ៣:៣០នាទីរសៀល នៅខេត្តសៀមរាប។

ព្រះខ័នរាជស្វាយរៀង ដែលបរាជ័យ ១-២ ទល់នឹងភ្នំពេញក្រោនកាលពីសប្តាហ៍មុន នឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍អាស៊ីអឺរ៉ុបយូណាយធីត នៅម៉ោង ៦ល្ងាច ។

គួររំលឹកថាត្រឹម១៦សប្តាហ៍កន្លងមក អគ្គិសនីកម្ពុជា និងវេស្ទើនភ្នំពេញ គឺជាបេក្ខភាពតែពីរប៉ុណ្ណោះ ដែលនឹងត្រូវប្រជែងគ្នាដណ្តើមកៅអីបន្តនៅក្របខ័ណ្ឌលីគកំពូលជាបន្ត គ្រាដែលរដូវកាលនេះមានតែក្រុមមួយគត់ដែលត្រូវកាត់ចេញពីលីគ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT