Mount ថា​ការ​ប្រកួត​ប៉ះ Tottemhan ចុង​អាទិត្យ​នេះ​សំខាន់​ណាស់ តែ​ក្រុម​នឹង​លេង​ដោយ​ទំនុក​ចិត្ត

ក្លឹប​តោ​ខៀវ Chelsea នឹង​ត្រូវ​បើក​កីឡដ្ឋាន Stamford Bridge ស្វាគមន៍​ក្លឹប​ Tottenham នៅ​វេលា​ម៉ោង ១១:៣០ នាទី​រំលង​អាធ្រាត្រ ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

មុន​ឈាន​ដល់​ការ​ប្រកួត​សមាសភាព​នៃ​ក្រុម​ទាំង​ពីរ​បាន​ខិតខំ​ហ្វឹកហាត់ និង​រៀបចំ​ខ្លួន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ជា​ពិសេស​គឺ​ Chelsea ព្រោះ Spurs រដូវ​កាល​នេះ​មិនមែន​ជា​ក្រុម​ដូច​រដូវ​កាល​មុន​នោះ​ទេ ហើយ​ពួក​គេ​កំពុង​ឈរ​លេខ ១ នៅ​តារាង PL ទៀត​ផង។

បង្វែរ​ទៅ Mason Mount បាន​ប្រាប់ Chelsea TV ថា៖ “ពិត​ណាស់​គ្រប់​គ្នា​ដឹង [ការ​ប្រកួត​នោះ​ជា​ប្រកួត​ធំ] ដោយ​កីឡាករ​បាន​ដឹង​ច្បាស់​ថា​វា​ជា​ប្រកួត​សំខាន់​ប៉ុណ្ណា ហើយ​សមាជិក​របស់​យើង​ទាំង​អស់​នឹង​ទៅ​ចូលរួម​ការ​ប្រកួត​នោះ​ដោយ​ទំនុកចិត្ត ដើម្បី​ចង់​ទទួល​បាន​ជ័យជម្នះ”។

យុវជន​លេង​នៅ​តំណែង​បម្រើ​ប្រយុទ្ធ​បន្ថែម៖ “យើង​នឹង​បន្ត​លេង​ឲ្យ​បាន​ល្អ​ដូច​រយៈ​ពេល​ចុង​ក្រោយ ដោយ​គ្មាន​ការ​ផ្លាស់ប្តូរ​នោះ​ទេ ហើយ​យើង​ត្រៀម​ខ្លួន​រួចរាល់​ហើយ ពោរពេញ​ដោយ​ទំនុកចិត្ត​ក្នុង​ការ​តតាំង​ពួក​គេ”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT